Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ចេញបទបញ្ជាដល់អាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវហាមឃាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យជួលដីស្រែ ទៅភាគីវៀតណាម ដើម្បីជៀសវាបង្កជាទំនាស់ដីធ្លី ស្មុគស្មាញ នៅតាមព្រំដែន

ព្រៃវែង ៖ ករណីជួលដីនៅតាមព្រំដែននេះ កន្លងមក កកើតមានបញ្ហាជាហូរហែង ដែលកើតមកពីអ្នកមកជួលដី នៅតាមបណ្តាព្រំដែន ភាគីច្រើនជាជនជាតិវៀតណាម, សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ណែនាំទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រាប់ពលរដ្ឋខ្មែរ ឱ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត។ ការណែនាំខាងលើនេះ សម្តេច បានបារម្ភថា នឹងអាចបង្កជាទំនាស់ដីធ្លី ដែលមានភាពស្មុគស្មាញ នៅតាមព្រំដែន។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា សម្ដេច ស ខេង ស្នើឲ្យអាជ្ញាធរសិក្សាចំពោះសិទ្ធិជួលដីឲ្យគេធ្វើនៅតាមព្រំដែន ។ សម្ដេចថា ច្បាប់បានចែងថា អត់មានឲ្យជួលនោះទេ។ បើជួលយូរៗគាត់ថា ជាដីរបស់គាត់ដោយសារគាត់ធ្វើយូរហើយនោះ កើតចេញពីបញ្ហានេះ ។ វាទាក់ទង និងបូរណៈភាពទឹកដីផងដែរ គឺបញ្ហាប្រជាពលរដ្ឋគាត់ជួលនៅតាមព្រំដែន ។ គាត់មិនធ្វើទេ តែជួលយកលុយវាស្រួល ប៉ុន្តែវាមិនស្រួលដែរនៅពេលថា ធ្វើយូ។

សម្តេចបានបន្តថា អាជ្ញាធរនៅតាមព្រំដែន ក៏ត្រូវពង្រឹងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយធ្វើយ៉ាងណាត្រូវរក្សាបន្ទាត់ព្រំដែន​ទៅតាមគោលការណ៍ដែលមានស្រាប់ ខណៈនគរបាលត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត រឿងទាក់ទិននឹងការគ្រប់គ្រងសន្តិសុខ តាមព្រំដែនផងដែរ។ សម្តេចបានបង្ហាញការព្រួយបារម្ភដែលប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែនមួយចំនួនបន្តជួលដីឱ្យពលរដ្ឋវៀតណាមអាស្រ័យផល។ សម្តេចបានណែនាំទៅអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ត្រូវហាមពលរដ្ឋខ្មែរកុំឱ្យជួលដីស្រែ ឱ្យទៅវៀតណាមបន្តទៀត ដោយថា ការជួលដីនេះនឹងអាចបង្កជាទំនាស់ដីធ្លី ដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងទៅ វាមានបញ្ហាទាក់ទង​ការគ្រប់គ្រង អាហ្នឹងវាពាក់ព័ន្ធនឹងបូរណភាពទឹកដីដែរ គឺថាប្រជាពលរដ្ឋគាត់ជួលដីនៅតាមព្រំដែន គាត់អត់ធ្វើទេ គាត់ជួលយកលុយ វាស្រួល ប៉ុន្តែវាក៏មិនស្រួលដែរ នៅពេលយូរៗ​ទៅ ដែលគាត់[វៀតណាម]ថា គាត់[វៀតណាម]មកនៅលើដីហ្នឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេ នេះហើយជាបញ្ហា។ អ៊ីចឹងហើយមិនត្រូវទេ ​អត់មានសិទ្ធិទេ ខ្ញុំគិតថា វាអាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងទេ អ្នកណាសម្រេចទេ ប៉ុន្តែសុំ​សិក្សាឱ្យបានមែនទែន សិទ្ធិជួលអ៊ីចឹងៗ អត់ឱ្យជួលទេ។ អាហ្នឹងអត់បានទេ ជួលយូរៗទៅ គាត់ថាអាហ្នឹងដីគាត់​[វៀតណាម]មកធ្វើយូរហើយ នេះជាបញ្ហា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×