Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌចំការមន កោះហៅម្ចាស់រថយន្តTundra ឲ្យចូលខ្លួន ដើម្បីធ្វើការផាកពិន័យ តាមច្បាប់ ចំនួន ១៥០.០០០រៀល

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការផាកពិន័យ តាមច្បាប់ ចំនួន ១៥០.០០០រៀល។

កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១និង៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ ស្លែ ពាក់ផ្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្ន រងចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។

រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទី អ្នកបើកបររថយន្តល្មើស ឈ្មោះ សែម វិបុត្រ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

មូលហេតុដែលគាត់បើកបររថយន្តបញ្ច្រាស់ទិសចរាចរណ៍ ដោយសារកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាស់ទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២, ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាប ជូនសាធារណជន និងអ្នកសារព័ត៌ជ្រាបថា រថយន្តម៉ាក TOYOTA TUNDRA ពណ៌ ស ឆ្នាំ២០១៤ ដែលមានលេខតួ 10EX301904 ស្លាកលេខ ភ្នំពេញ 2BO 8073 អតីតម្ចាស់កម្មសិទ្ធិ ឈ្មោះ សរ ប៊ុនគីម ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០១៤៥២២៧២(០១) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០២ ហើយបុគ្គលនេះ ជានាយទាហាននៃកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ១៩៩១៧៦ មុខងារនាយផ្នែកនីតិវិធី ការិយាល័យផែនការស្រាវជ្រាវ ស្នងការដ្ឋានព័ត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រថយន្តខាងលើនេះ ត្រូវបានលក់ទៅឱ្យឈ្មោះ ឆេង នុភ័ក ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០២១៣៣២៦៨៧ ចុះថ្ងៃទី៣០ ខែ០៧ ឆ្នាំ២០២០ មុខរបរ ពាណិជ្ជករ អាស័យដ្ឋានបច្ចុប្បន្ន ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្តាល ក្នុងតម្លៃ៣៥.០០០ដុល្លារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមកិច្ចសន្យាទិញ-លក់រថយន្ត ដែលមានស្នាមម្រាមដៃរបស់អ្នកទិញ អ្នកលក់ និងសាក្សីអ្នកលក់ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងករណីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះ សរ ប៊ុនគីម បានប្រព្រឹត្តបទល្មើសដូចមានចែង ក្នុងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កងរាជអាវុធហត្ថ នឹងឃាត់ខ្លួនបុគ្គលនេះ បញ្ជូនទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×