ការធ្វើចរាចរណ៍នៅលើដងផ្លូវ ទាំងម៉ូតូ និងឡាន គឺអ្នកបើកបរ ត្រូវតែមិនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដែលមិនអាចធ្វេសប្រហែស ឬ លេងសើច ក្នុងពេលកំពុងបើកបរឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ពុំត្រឹមតែខ្លួនឯងទេ តែក៏អាចនាំទុក្ខដល់អ្នកដទៃទៀតផង។
តែទោះយ៉ាងណា មនុស្សមួយចំនួន គឺនៅតែមើលស្រាល ព្រហើនក្នុងពេលបើកបរ ដោយគ្មានខ្វល់ពីគ្រោះថ្នាក់សោះឡើយ។ ជាក់ស្តែង គូស្នេហ៍មួយគូនេះ ព្រោះតែចង់ល្បីនៅលើ TikTok បានធ្វើវីដេអូបង្ហាញ បុរសជាប្តីកាន់ចង្កូតឡានដៃមួយ ខណៈដៃម្ខាងទៀតបីត្រកងនាងជាប្រពន្ធ ដើម្បីចង់បញ្ជាក់ថា ពួកគេពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់។
តែទោះយ៉ាងណា អ្នកលេងបណ្តាញសង្គម មិនបានសសើរពីទង្វើផ្អែមល្ហែមខុសរបៀបបែបនេះឡើយ ដោយបានដាក់ឲ្យធ្ងន់ៗថា៖ «អាជោរមីជោ ងាប់តែ២នាក់ហ្នឹងមិនស្តាយទេ ព្រោះវាមិនស្គាល់ងាប់ តែបើវាបុករឺប៉ះគេផ្សេង វាជារឿងចង្រៃបំផុត, ឃេីញហេីយនិយាយថាខ្ពេីមចរិក..ស្រលាញ់ផ្តាំងាប់មែន.ខ្លាចគេមិនដឹងស្រលាញ់គ្នាមែន.ខ្វះពេលថ្នមមែន, បើឃា្លនអោបម្លុឹងៗមិនអោបនៅផ្ទះទៅចង់បានពានមែន??? ប៉ូលីសគួរតែហៅមកស្នងការផែនចរាចរណ៏ផ្លូវគោកដើម្បីអប់រំហើយ ព្រោះជីវិតអ្នកដទៃគេមានតម្លៃ មិនមែនអត់តម្លៃដូចពីរនាក់ហ្នឹងទេ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@user6tmri4qy99 ♬ original sound – Ah Kã897