នៅឆ្នាំ ២០០៥ យុវជនណេប៉ាល់ វ័យ ១៥ឆ្នាំម្នាក់ បានអង្គុយសមាធិអស់រយៈពេល៨ខែមកហើយ នៅក្រោមគល់ពោធិដោយមិនបរិភោគអ្វីទាំងអស់ រួមទាំងទឹកផង ករណីនេះការតក់ស្លុតដ៏ធំធេងមួយចំពោះវេជ្ជសាស្ត្រសម័យទំនើប ។
Ram Bahadur Bomjon (កើតនៅថ្ងៃទី 9/5/1989 ជួនកាលត្រូវបានហៅថា Bomjan hay Banjan គឺជាបុព្វជិតវ័យក្មេងម្នាក់ នៅភូមិ Ratanapuri សង្កាត់ Bara ប្រទេសណេប៉ាល់។
តាមក្រុមគ្រួសារ និងអ្នកជិតខាង Bomjan ច្រើនមានកាយវិការចម្លែកប្លែកពីគេឯង ដែលមានវ័យស្របាលគ្នា។ ជំនួសឲ្យការលេងកម្សាន្តក្មេងប្រុសនេះ តែងដើរសង្កេតមើលអ្នកដទៃធ្វើពិធីបួងសួងឬបុណ្យទានផ្សេងៗ ។ តាំងពីតូចគឺជាក្មេងម្នាក់មានចរិកស្លូតបូតពុំដែលឈ្លោះប្រកែកវាយតប់គ្នា ឬសម្លាប់សត្វណាមួយឡើយ ។ ពេលអាយុបាន ៥ឆ្នាំ ក្មេងនេះបរិភោគតែអាហារសល់ ហើយពេលខ្លះសុខចិត្តមិនបរិភោគអាហារប្រសិនបើពុំមានអាហារសល់នោះទេ ។
នៅឆ្នាំ ២០០៥ ក្មេងនោះបានប្រាប់ក្រុមគ្រួសាររបស់ខ្លួនថា កុំផឹកស្រា កុំសម្លាប់សត្វ ព្រោះធ្វើបែបនេះនាំអន្តរាយដល់ខ្លួន ក្រោយមកក៏ចាកចេញទៅបាត់ នៅវេលាកណ្តាលយប់អាធ្រាត្រមួយ ។ គ្រួសារបានដើរទៅរក ហើយបានឃើញ Ram កំពុងសមាធិនៅក្រោមគល់ពោធិមួយដើមធំ ពេលនោះប្រាប់អ្នកផ្ទះថា កុំភ័យព្រួយ ហើយវិលត្រឡប់ទៅផ្ទះវិញចុះ ។
នៅពេលម្តាយតាមណែនាំអង្វករ Ram បានបេះស្លឹកពោធិ ៦សន្លឹក ហុចឲ្យម្តាយ ហើយនិយាយថា ៖ “ពេលទៅផ្ទះវិញសូមម៉ែចងចាំថា ត្រូវទុកស្លឹកឈើទាំងនេះឲ្យបានគត់មត់ ប្រសិនបើម៉ែធ្វើឲ្យបាត់វា នោះម៉ែរកកូនពុំឃើញទៀតឡើយ ។ បើម៉ែនៅរក្សាវាទុកកូននៅក្បែរម៉ែជានិច្ចនិរន្ត”។ ចុងក្រោយក្រុមគ្រួសារនេះ ត្រូវបានកុមារនេះបញ្ចុះបញ្ចូល ហើយធ្វើតាម ។
បន្ទាប់ពីនោះមក ក្មេងជំទង់រូបនេះបានឈានសន្សឹមៗទៅក្នុងស្ថានភាពសមាធិជម្រៅ ។ គាត់មិនបរិភោគ មិនផឹកទឹកជិត ៨ខែមកហើយ ហើយ១ថ្ងៃៗគឺបិទភ្នែកអង្គុយសមាធិនៅគល់ឈើ ។ បាតុភូតនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់ផ្អើលឈូឆរមកមើលផ្ទាល់ភ្នែក។ ពួកគេនៅបានហៅ Ram ថា “ព្រះកុមារ” (Buddha boy)
ខ្លាចរំខានដល់កូនរបស់ខ្លួន ក្រុមគ្រួសារ និងសាច់ញាតិក៏បានធ្វើរបងព័ទ្ធជុំវិញគល់ឈើនេះ បំណងដើម្បីកុំឲ្យអ្នកផ្សេងចូលកៀក និងរំខាន។
Bomjan អង្គុយក្រោមគល់ពោធិ។
ការរកឃើញរបស់ឆាណែល Discovery
ព័ត៌មានរបស់ព្រះកុមារមិនយូរប៉ុន្មានល្បីដល់ឆាកអន្តរជាតិ មិនយូរប៉ុន្មានផលិតកម្ម Discovery ទៅដល់កន្លែងដើម្បីពិនិត្យមើល ហើយបានថតភាពយន្តឯកសារ ។ ពួកគេបានថតរូប Ram ក្នុងអំឡុងពេល ៩៦ម៉ោង មិនឲ្យដាច់មួយនាទីណាឡើយ ដើម្បីពិនិត្យមើលថា ពាក្យចចាមអារាមនិយាយពីយុវជននោះតើត្រឹមត្រូវដែរឬទេ ។
ជារួមពួកគេមិនជឿ! ហើយចង់ពិនិត្យឲ្យបានជាក់លាក់មើលថា យុវជននេះ មានចាកចេញផុតពីគល់ឈើនេះ ឬលបយកចំណីអាហារពីកន្លែងណាមួយដែរឬទេ ។ តាមរយៈរូបភាពផ្តិតយកយ៉ាងសន្ធឹកសន្ធាប់ទាំងនោះ គេនឹងបញ្ជូនឯកសារទាំងនេះ ឲ្យទៅអ្នកជំនាញការវេជ្ជសាស្ត្រធ្វើការវិភាគវាយតម្លៃ ក៏ដូចជាឆ្លើយនឹងសំណួរថា ៖ ដោយរបៀបណាទើបយុវជននេះ អាចនៅមានជីវិតបាន? ។
តាមអ្នកជំនាញការវេជ្ជសាស្ត្រ ក្រលៀន នឹងទ្រុឌទ្រោមបន្តិចម្តងៗ រួចបណ្តាលឲ្យស្លាប់ប្រសិនបើមិនបរិភោគទឹក ក្នុងអំឡុងពេល ៤ថ្ងៃ ។ ថ្វីត្បិតសៀវភៅហ្គីណេសធ្លាប់កត់ត្រាពីករណីដែលមនុស្សម្នាក់រស់បាន ១៨ថ្ងៃក្នុងស្ថានភាពគ្មានទឹក ហើយប្រសិនបើគ្មានទឹកដល់ទៅ៨ខែ ដូចករណីរបស់ Ram នេះគឺជារឿង “មិនអាចទៅរួច” ។ ហើយប្រសិនបើនេះគឺជារឿងពិតវាគឺជារឿងដែលវេជ្ជសាស្ត្រមិនធ្លាប់ដឹងឮ ។
ក្នុងអំឡុងពេល ៩៦ម៉ោង ដូចពោលខាងលើតាមរយៈការប្រើប្រាស់នូវឧបករណ៍បច្ចេកទេសជឿនលឿនបំផុត ក្រុមផលិតភាពយន្តឯកសារពុំបានរកឃើញវត្តមានអំពីភាពទ្រុឌទ្រោមអ្វីមួយដូចការលើកឡើងរបស់ក្រុមអ្នកជំនាញការវេជ្ជសាស្ត្រលំដាប់ពិភពលោកខាងលើ ។
ម្យ៉ាងទៀត គេតាមដានពិនិត្យឃើញ Ram អង្គុយនឹងស្ងៀមគ្មានចលនា នៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពចន្លោះពី ៥-10ដឺក្រេសេ ។ លើសពីនេះគេឃើញញើសហូរធ្លាក់ពីលើក្បាលមកផង ដែលវាហាក់ដូចជាគាត់អាចស្វ័យបង្កើតប្រភពថាមពលកម្តៅពីក្នុងរាង្គកាយរបស់ខ្លួន ប៉ុន្តែបែបនេះវាទាល់តែគាត់មានចលនាពុំមែននៅនឹងថ្កល់មួយកន្លែងនោះទេ ។ ក្រុមកសាងខ្សែភាពយន្តឯកសារ មានការរញ្ជួយចិត្តត្បិតរកយល់អ្វីមិនឃើញ ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ Ram ឲ្យដឹងថា មុនពេលចាកចេញទៅតាំងសមាធិនោះ គាត់បានប្រាប់គ្រួសារថា នឹងអង្គុយតាំងសមាធិក្នុងអំឡុងពេល ៦ឆ្នាំ ។
មកទល់ពេលនេះ មានប្រតិភូរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រមកពីគ្រប់មជ្ឈដ្ឋានបានមកសង្កេតពិនិត្យមើលនៅទីកន្លែងនោះរាប់មិនអស់ ។ រឿងរ៉ាវជាច្រើនក៏ត្រូវបានគេសរសេរយោងតាមមូលដ្ឋានយល់ដឹងរបស់មនុស្សម្នាក់ៗ។
បញ្ហាដ៏គួរឲ្យកត់សម្គាល់នោះគឺនៅវេលាម៉ោង ៨យប់ ថ្ងៃទី 5/1/2006 ក្រុមថតភាពយន្តឯកសារ និងសាក្សី ៥៩នាក់ទៀត បានសំឡឹងឃើញអគ្គិភ័យឆាបឆេះចេញពីដើមទ្រូងរបស់ Ram ហើយវាបានធ្វើឲ្យសម្លៀកបំពាក់របស់ Ram ស្លៀក៨ខែមកនេះ ឆេះម៉ត់ ហើយគាត់បានហៅបងប្រុសរបស់ខ្លួនឲ្យយកអាវពាក់ពីខាងក្រៅពណ៌ក្រហមឲ្យខ្លួន ។
នៅថ្ងៃទី 18/1/2006 ជាថ្មីម្តងទៀត ភ្លើងបានឆាបឆេះអាវក្រហមដែលទើបពាក់បានប៉ុន្មានថ្ងៃខណៈពេលដែលបុគ្គលគាត់ពុំមានទទួលរងរបួសអ្វីទាំងអស់ ។
នៅលើកទី ២នេះ អ្នកដែលថតភាពយន្តឯកសារ អណ្តាតភ្លើងពុំបានរលត់ក្នុងរយៈពេលកន្លះម៉ោង ហើយអណ្តាតភ្លើងចេះតែថមថយចុះៗ និងឆាបឆេះតែមួយផ្នែកតូចនៃសម្លៀកបំពាក់របស់ Ram ។
ដោយសារអត្ថបទនេះវែង ផ្នែកទី ២ ដែលជាបំណកស្រាយរបស់អ្នកវិទ្យាសាស្ត្រមួយចំនួន ក៏ដូចជាមេដឹកនាំសាសនាធំ គេហទំព័រយើងខ្ញុំសូមអនុញ្ញាតបកស្រាយជូននៅសប្តាហ៍ក្រោយ ។