Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ​ពី​បទ​ ​ប្រើ​អំពើ​ហិ.ង្សា​ដោយ​ចេតនា ​លើ​អ្នក​ដទៃ ​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​

​ពោធិ៍សាត់​ ៖​ សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ ពី​បទ​ប្រើ​អំពើ​ហិ.ង្សា​ ដោយ​ ចេតនា​លើ​ជន​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២២​ ។​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​ប្រហែល​១០​និង​០០​នាទី​យប់​ នៅ​ចំណុច​ក្បែរ​រោងការ​ស្ថិត​នៅ​ភូមិ​កំពង់​ថ្គោល​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ទោ​ ម៉ុ​ល​ ធី​ដែ​ត​ អធិការរង​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​កំណត់ហេតុ​បណ្ដឹង​ និង​ការ​បំភ្លឺ​របស់​ឈ្មោះ​កុ​ល​ ធាង​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ត្រូវជា​ម្តាយមីង​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា​ នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​០០​នាទី​យប់​ មានកម្ម​វិធី​មង្គលការ​របស់​ឈ្មោះ​ អ៊​ន​ ចាន់​នឿ​ន​ ស្ថិត​ក្នុងភូមិ​កំពង់​ថ្គោល​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ហើយ​ក្មួយ​របស់​ខ្លួន​ឈ្មោះ​ ភឿន​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ បាន​ទៅ​ចូលរួម​ជួយ​រត់​តុ​ទទួលភ្ញៀវ​រហូត​ទាល់តែ​អស់​ភ្ញៀវ​ ទើប​ក្មួយ​របស់ខ្ញុំ​សំរាក​ហើយ​អង្គុយ​ផឹកស៊ី​រាំ​លេង​រហូត​ដល់​ម៉ោង​១០​និង​០០​នាទី​យប់​ ហើយ​ក្មួយ​របស់ខ្ញុំ​បាន​ក្រោក​ទៅ​បត់ជើង​ ពេល​នោះ​ស្រាប់តែ​ឈ្មោះ​ អ៊​ន​ ច​ន្នី​ ស្ទុះ​មក​វៃ​ក្មួយ​របស់​ខ្លួន​ដោយ​ប្រើ​ដំបង​បណ្ដាល​អោយ​រង​របួស​កកឈាម​ក្នុង​ខួរក្បាល​។​

​លោក​អធិការរង​បាន​បន្ត​ទៀត​ថា​ ជនសង្ស័យ​ចំនួន​២​នាក់​ ៖​ ១-​ឈ្មោះ​ អ៊​ន​ តូ​ម៉​ន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជាតិខ្មែរ​ និង​២-​ឈ្មោះ​ អ៊​ន​ ច​ន្នី​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជាតិខ្មែរ​។​ ជន​បង្ក​ទាំង​ពីរ​នាក់​ មាន​លំនៅ​ភូមិ​កំពង់​ថ្គោល​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​ ចំណែកជនរងគ្រោះឈ្មោះ​ ភឿន​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ភូមិ​កំពង់​ថ្គោល​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។

លោក​បាន​បន្ត​ទៀត​ថា​ ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ក្រគរ​ តាម​បញ្ជា​របស់​លោក កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​១១​និង​ ២៤​នាទី​ ដើម្បី​រៀបចំ​នីតិវិធី​៕ រក្សាសិទ្ធិដោយ៖ សុទ្ធ លី

×