Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​ការរិះគន់ រឿង​ពាក់ «ស្បែកជើង​ពណ៌​មា​ស» តម្លៃ 1000$​ ទីបំផុ​ត ស្វាមី នី​ឡា ចេញ​វីដេអូ​បកស្រា​យ…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ដែលថ្មីៗនេះ តារាកំប្លែងស្រីវ័យក្មេងដ៏ល្បីឈ្មោះ នីឡា ដែលជាកូនស្រីសំណព្វរបស់លោកតាវ៉ិចទ័រ បានរៀបការតាមប្រពៃណី បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគូដណ្តឹងអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅក្នុងពិធីមង្គលការរបស់ នីឡា ឃើញថាមានការចូលរួមពីសមណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

ប៉ុន្តែ ទន្ទឹមនឹងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺត្រង់ថា ស្វាមីរបស់ នីឡា បានធ្វើរឿងដ៏ប្លែកខុសពីកូនកំលោះដទៃ ដោយរំលេចជាមួយស្បែកជើង «ពណ៌មាស» ឡើងភ្លឺចែងចាំងតែម្តង។​ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺស្បែកជើង១គូនេះមានតម្លៃដល់ទៅ ១ពាន់ដុល្លារ ឯណោះ។

ពិតណាស់ ជាមួយស្បែកជើងពណ៌មាស តម្លៃ១ពាន់ដុល្លារនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្កម Share ចែករំលែកតៗគ្នាព្រោងព្រាតតែម្តង ហើយក៏ត្រូវបានមនុស្សជាច្រើនសម្តែងការរិះគន់ផងដែរ។ ក្នុងនោះ អ្នកខ្លះថា ស្បែកជើងស្វាមីរបស់ នីឡា ថ្លៃមែន ប្រេនមែន ប៉ុន្តែមិនសុីគ្នាជាមួយឈុតសម្លៀកបំពាក់មង្គលការទាល់តែសោះ ​ឬអ្នកមាន គេមិនទៅពាក់អុីចឹងជាដើម។

ក្រោយឃើញព័ត៌មានល្បីខ្លាំង ទីបំផុត ស្វាមី នីឡា ក៏ចេញវីដេអូបកស្រាយចំពោះរឿងស្បែកជើងនេះ ដោយបានលើកឡើងថា ខ្លួនគ្មានបំណងពាក់ស្បែកជើងមួយគូនោះក្នុងន័យចង់អួតបង្ហាញពីភាពហាយសូរនៃតម្លៃរបស់វាឡើយ និងបានពន្យល់ថា តាំងរៀបពិធីមកពីព្រឹករហូតដល់ថ្ងៃ រូបលោកតែងអង្គុយបត់ជើងជាប់រហូត ដោយចេញដើរតែបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ដើរជាមួយនឹងស្រោមជើងទទេផងដែរ ដោយភ្លេចគិតរឿងពាក់ស្បែកជើងនោះទេ។ ប៉ុន្តែ ដោយសារដល់ពិធីត្រូវការថត រូបលោកក៏ឲ្យប្អូនប្រុសពៅ ទៅរើសស្បែកជើងឲ្យ ហើយប្អូនក៏ស្រឡាញ់ស្បែកជើងនេះ រើសយកមកឲ្យ រូបលោកក៏ពាក់តែម្តងទៅ។

ស្វាមី នីឡា ក៏បាននិយាយថា ស្បែកជើង១គូនេះ មិនជាថ្លៃពេកនោះទេ ព្រោះតារាល្បីៗខ្លះ គេពាក់ស្បែកមួយគូដល់ថ្នាក់តម្លៃ ៥០០០ ដុល្លារ ក៏មានដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×