ភាគហ៊ុន កំពង់ផែស្វយ័តព្រះសីហនុ (PAS) កើនឡើងថ្លៃ ១០០រៀល មកបិទនៅថ្លៃ ១៤.១០០រៀលនៅពេលផ្សារបិទកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង រដ្ឋាករទឹកស្វយ័តភ្នំពេញ(PWSA) បានកើនឡើង ១០ និង ២០រៀលក្នុងមួយហ៊ុន។

ផេសថិក (PEPC) វិញបានធ្លាក់ចុះ ១០រៀល ហើយ ភាគហ៊ុន ជេ អេស អិល (JSL) វិញបានធ្លាក់ចុះ ៣០០រៀល។ ភាគហ៊ុនផ្សេងៗទៀតបានរក្សាថ្លៃថេរដដែល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,១២% មកបិទនៅថ្លៃ ៥៧២ពិន្ទុ។ តម្លៃជួញដូរសរុបមានចំនួន ១,០៩ប៊ីលានរៀលនៅលើទីផ្សារគោល៕