Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលេចពាន៣ ភ្លាម ទេព បូព្រឹក្ស ក្លាយជាទេពធីតាសង្ក្រាន្ដព្រះនាម «កិរិណីទេវី »

ភ្នំពេញ ៖ តាមរយៈកម្មវិធី Pleng Music Awards 2022 ឬហៅកាត់ PMA2022 មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ដោតការចាប់អារម្មណ៍ទៅលើ ការបង្ហាញហ្វេហ្សិនប្លែកៗរបស់តារាល្បីៗនៅលើកម្រាលព្រំក្រហម និងការទទួលពានរង្វាន់។

នៅក្នុងកម្មវិធីនេះទៀតសោត ក៏មានការចាប់អារម្មណ៍ខ្លាំងចំពោះ ទេព បូព្រឹក្ស ដែលជាតារាស្រីដ៏លេចធ្លោមួយរូប និងទទួលបានពាននៅក្នុងដៃច្រើនពីកម្មវិធី។ ជាក់ស្ដែងរូបភាពកាន់ពានរង្វាន់មួយសន្លឹកដែលកំពុងល្បីនៅលើបណ្ដាញសង្គមនាពេលនេះ គេឃើញកញ្ញា ទេព បូព្រឹក្ស លើកដៃ ៣ រហូតដល់ហ្វេនក៏ដូចជាអ្នកលេងបណ្ដាញសង្គម ដាក់ការសង្ស័យថា កញ្ញាចង់សំដៅលើអ្វី?

ទេព បូព្រឹក្ស លើកដៃ ៣នេះគឺកញ្ញាចង់សំដៅទៅកាន់ការអរគុណដល់ Hater របស់កញ្ញាគ្រប់គ្នា បើគ្មានពួកគាត់ទេ កញ្ញាក៏មិនបានទទួលពានដល់ទៅ៣បែបនេះដែរ។ ពីបទចម្រៀងល្បីប្រចាំឆ្នាំ ” វីរនារី (Top Of the Lady (https://youtu.be/m29n1fBnxck))” កញ្ញា ទេព បូព្រឹក្ស ដែលបានក្លាយជាម្ចាសពានរង្វាន់ចំនួន៣គឺ វីដេអូចម្រៀងប្រចាំឆ្នាំ បទចម្រៀងប្រចាំឆ្នាំ និង វីដេអូចម្រៀងដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ ។

ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមសារទរ និងអបអរនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពាក់កណ្ដាលខែ មេសា ខាងមុខនេះ តារាសិល្បៈខ្មែរជាច្រើនដួង តែងតែបង្ហាញការតុបតែង កាយជាទេពធីសង្ក្រាន្ដឱ្យមហាជនអ្នកគាំទ្របានឃើញ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញ តារាចម្រៀងស្រី ទេព បូព្រឹក្ស គឺជាតារាដំបូងគេតែងម្ដង ដែលបានកាយជាទេពធីតាសង្ក្រាន្ដព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម បង្ហាញជូនបានមហាជនបានគន់ពីសម្រស់។

តាមការបញ្ជាក់របស់តារាស្រី ទេព បូព្រឹក្ស បានបញ្ជាក់ឱ្យដឹងថា មួយឈុតដែលគ្រង និងតុបតែងតំឡើងគ្រឿងលើកាយ គឺបានដកស្រង់ច្នៃម៉ូដតាមគំនូរបុរាណខ្មែរ ដោយក្រុមសិល្បករ Botramohar Art។ យ៉ាងណាមិញ គេឃើញមានអ្នកគាំទ្ររបស់កញ្ញា ទេព បូព្រឹក្ស បានលាន់មាត់សរសើរមិនដាច់ពីមាត់ ចំពោះការផ្សព្វផ្សាយ និងលើកស្ទួយដល់វប្បធម៌របស់ខ្មែរយើងនេះ។

ផ្អែកតាមសៀវភៅមហាសង្ក្រាន្ដខ្មែរបានឱ្យដឹងថា បើតាមទំនៀមមហាសង្ក្រាន្តចូលឆ្នាំថ្មីនេះ នឹងរំកិលចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី១៣កើត ខែចេត្រ ពុទ្ធសករាជ ២៥៦៥ វេលាម៉ោង ១០និង០០នាទីព្រឹក នឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី ដល់ទីចុងជួបរវាងមីនរាសី និងមេសរាសី ក្នុងកាលវេលាព្រឹក។ ទើបមានទេពធីតាមួយព្រះអង្គព្រះនាម កិរិណីទេវី ជាបាទបរិចាកា គង់នៅចាតុម្មហារាជិកា ឆកាមាសួគ៌ជាន់ទី១ អម្ពរពស្ត្រាពណ៌ ស្លឹកចេកស្រស់ (បៃតង) ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី រីភក្សាហារទ្រង់សោយ ធញ្ញហារ មានសណ្តែកល្ងជាចំណី មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី) កាន់នៅនាព្រះហស្ថស្តាំ និង កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីបា៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×