ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសាកសពមនុស្សត្រូវបានដុតនៅក្បែរគំនរសំរាមក្នុងក្រុងបាវិត សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវអត្តសញ្ញាណ??

ខេត្តស្វាយរៀង៖ សាកសពមនុស្សម្នាក់ដែលត្រូវបានគេដុតរហូតឆេះរោលខ្មៅ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរគំនរសំរាមមួយកន្លែង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើល និងនាំឱ្យសមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្បែរគំនរសំរាម ជាប់ផ្លូវក្រវាត់ក្រុង ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគេបានធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងបាវិត ហើយប្រទះឃើញសាកសពមនុស្សមួយកំពុងឆេះ និងមានផ្សែងហុយឡើង ដោយសាកសពត្រូវបានឆេះរោលខ្មៅ និងសម្លៀកបំពាក់ឆេះអស់ ដែលធ្វើឱ្យមិនអាចសម្គាល់បានថា ជាមនុស្សប្រុស ឬស្រី។

ក្រោយប្រទះឃើញ ពួកគេបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។

លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានឱ្យដឹងថា: រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់បានអត្តសញ្ញាណសាកសពថា ជាជនបរទេស ឬជាជនជាតិអ្វីនៅឡើយទេ ដោយសារសាកសពត្រូវបានឆេះរោលខ្មៅយ៉ាងធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ថា កម្លាំងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកំពុងពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ព្រមទាំងបន្តស្រាវជ្រាវរកអត្តសញ្ញាណ និងមូលហេតុនៃករណីនេះ។

លទ្ធផលនៃការស្រាវជ្រាវមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម