ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសវ័យ៦៣ឆ្នាំ ម្នាក់ និង គ្រឿងញៀន ១៦២ កញ្ចប់តូច នៅស្រុកសំឡូត!!

ខេត្តបាត់ដំបង៖ បុរសវ័យ ៦៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំឡូត ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុក និងសង្ស័យជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ១៦២ ថង់ ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។

ការបង្ក្រាបនេះ ប៧ធ្វើឡើងនៅវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះនមានឈ្មោះ មាស សាម៉ន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន: ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ១៦២ថង់ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ថង់សម្រាប់រំលែកគ្រឿងញៀនមួយចំនួន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចាស់ ១គ្រឿង។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលស្រុកសំឡូតកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម