ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល(Agent) បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមសម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រ ថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ សមាសភាពគណៈប្រតិភូរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការ ព្រំដែន ជាភ្នាក់ងាររងរាជរដ្ឋាភិបាល(Deputy Agent) ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានក្រុមចរចា ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងទៀត។
ក្នុងអំឡុងពេលសម័យប្រជុំនេះ គណៈប្រតិភូកម្ពុជាបានពន្យល់លម្អិតអំពីជំហររបស់កម្ពុជា និងបាន ផ្តល់ជូនគណៈកម្មការផ្សះផ្សានូវព័ត៌មានជាក់ស្ដែង និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ ដើម្បីជួយដល់គណៈកម្មការ
ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយប្រកបដោយសមធម៌រវាងភាគីទាំងពីរ
ស្របតាមច្បាប់អន្តរជាតិនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក៏ដូចជាការពារផលប្រយោជន៍ជាតិរបស់កម្ពុជា។
គណៈប្រតិភូកម្ពុជាក៏បានស្វាគមន៍ដំណើរទស្សនកិច្ចតាមទីតាំងជាក់ស្ដែង
ដោយគណៈកម្មការ ផ្សះផ្សានាពេលខាងមុខ ហើយបានបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បី ធានាឱ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ ដែលនឹងជួយឱ្យគណៈកម្មការទទួលបានការយល់ដឹង កាន់តែច្បាស់អំពីភូមិសាស្ត្រពាក់ព័ន្ធ និងបរិបទជាក់ស្តែងនៃតំបន់ទាំងនោះ។ កិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ
ក៏បានពិភាក្សាផងដែរអំពីទិដ្ឋភាពជាក់ស្ដែងនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធ។
ជាវឌ្ឍនភាពដែលសម្រេចបានក្នុងអំឡុងពេលសម័យប្រជុំនេះដែរ គឺភាគីទាំងពីរបានបង្កើតកុម ការងារបច្ចេកទេសចម្រុះមួយ ដែលរួមមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសងខាង និងសមា គណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តាមរយៈកិច្ចប្រជុំ បច្ចេកទេសដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរបានឈានដល់ការ ។ យល់ដឹងរួមគ្នាលើសំណុំល័ក្ខខ័ណ្ឌកំណត់(parameters) ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ថ្លែងថា កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច ហើយវឌ្ឍនភាពដែលសម្រេចបាននៅទីក្រុង គូឡាឡាំពួ ពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានទៅមុខមួយសម្រាប់ទាំង កម្ពុជានិងថៃ។ ឯកឧត្តមបានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា ដែលបានជួយភាគីទាំងពីរស្វែងរក ចំណុចរួម ព្រមទាំងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដែលបានផ្ដល់ការគាំទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ក៏អរគុណរដ្ឋាភិបាលម៉ាឡេស៊ី និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (Asian International Arbitration Centre) ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំដ៏ល្អប្រសើរសម្រាប់កិច្ច ប្រជុំនៅទីក្រុងគូឡាឡាំពួនេះ។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមដំណើរការផ្សះផ្សាប្រកបដោយស្មារតីស្ថាបនា និង
សុច្ឆន្ទៈ ដោយមានទំនុកចិត្តយ៉ាងពេញលេញលើគណៈកម្មការផ្សះផ្សា ដើម្បីឈានទៅរកដំណោះស្រាយមួយ ដ៏យុត្តិធម៌ ស្មើភាព និងយូរអង្វែង ផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ។ ដំណោះស្រាយនេះនឹងការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រ ដល់សន្តិភាព និងភាពសុខដុមជានិរន្តរ៍រវាងប្រទេសទាំងពីរ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម