Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា រាជធានីភ្នំពេញ ស្ថាបនាស្ពាន ២ ទៀត ឆ្ពោះទៅតំបន់អរិយក្សត្រ

spot_img

ភ្នំពេញ ៖ឆ្លើយតបទៅនឹងសំណួរថា តើស្ពានចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតំបន់អរិយក្សត្រ មានដែរឬអត់ ហើយធ្វើចេញពីចំណុចណាទៅដល់ចំណុចណា? ពេលនេះច្បាស់ហើយ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ទីតាំងដែលត្រូវសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ឆ្ពោះទៅតំបន់អរិយក្សត្រ គឺចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ក្នុងខណ្ឌដូនពេញ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចទើបភ្ជាប់ពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវមានស្ពានចំនួន២។

ការបញ្ជាក់អំពីការស្ថាបនាស្ពានថ្មីចំនួន ២ របស់ សម្ដេចតេជោ ហ៊ុនសែន នេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២, ហើយបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជម្រើសទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ មានជម្រើសល្អ តែ២ធំៗប៉ុណ្ណោះ គឺ ÷

  • ជម្រើសទី១ សង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់តំបន់ស្វាយជ្រុំ, បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។
  • ជម្រើសទី២ គឺសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ ហើយឆ្ពោះទៅអរិយក្សត្រតែម្ដង ដែលមានស្ពានចំនួន២។

អីចឹងងទេ ខ្ញុំសម្រេចជ្រើសរើសយកជម្រើសទី២។

សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៀតថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នេះ គឺយើងសាងសង់តែមួយទេ ប៉ុន្តែបានស្ពានរហូតដល់ទៅពីរ។ បានសេចក្តីថា យើងបានជួយរំដោះស្រាយចរាចរណ៍ស្ពានជ្រោយចង្វារ ដែលមានពីរស្រាប់។ យើងធ្វើស្ពាននេះ ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក។ ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតីកូរ៉េ ម៉ូន ជីអ៉ីន និងប្រធានសភា សព្វថ្ងៃ ឲ្យគាំទ្រស្ពាននេះផងដែរ។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស។ នេះហើយជាផលប្រយោជន៍ នៃការដាក់ចំណងទាក់ទងការទូតរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយរូបខ្ញុំត្រូវតែពុះពារធ្វើឲ្យខាងតែបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×