Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,១០% មកបិទនៅចំនួន ៥៧២ពិន្ទុកាលពីថ្ងៃពុធ

ភាគហ៊ុន ជេ អេស អិល (JSL) បានធ្លាក់ចុះ ២០០ រៀលមកបិទនៅថ្លៃ ៦.០០០រៀលក្នុងមួយហ៊ុន ខណៈភាគហ៊ុននៅលើទីផ្សារគោលមានការប្រែប្រួលថ្លៃបន្តិចបន្តួចប៉ុណ្ណោះ។

រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) កំពង់ផែស្វយ័តព្រះសីហនុ (PAS) និង​ភាគហ៊ុនអេស៊ីលីដា (ABC) មានកំណើន ២០រៀលក្នុងមួយហ៊ុន ដូចគ្នា ខណៈភាគហ៊ុន ផេសថិក (PEPC) ហ្ក្រេនធ្វីន (GTI) និង ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) វិញធ្លាក់ចុះ ១០, ២០, និង ៣០រៀលរៀងគ្នា។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,១០% មកបិទនៅចំនួន ៥៧២ពិន្ទុ ជាមួយនឹងតម្លៃជួញដូរភាគហ៊ុនសរុបចំនួន ៧៨១លានរៀលនៅលើទីផ្សារគោល៕

×