Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រីម លីហ្សា ឆ្លើយតបអ្នករិះគន់ ពាក់ព័ន្ធការបង្អួតសម្ភារៈនិយម

ភ្នំពេញ ៖ តារាសម្តែង និងបង្ហាញម៉ូតនាង ព្រីម លីហ្សា បានធ្វើការឆ្លើយតបទៅកាន់មហាជនមួយចំនួន ដែលបានរិះគន់មកលើរូបនាងថា ចូលចិត្តបង្អួតសម្ភារៈនិយម នៅលើបណ្តាញសង្គមជាបន្តបន្ទាប់។

អ្នករិះគន់មួយចំនួនបានចោទប្រកាន់មកលើតារារូបនេះថា ចូលចិត្តសម្ញែងសម្ភារនិយម បង្អួតភ្នែកមហាជនអាងខ្លួន ជាតារាដែលមានឈ្មោះល្បីមួយរូប។

យ៉ាងណាការរិះគន់ខាងលើនេះត្រូវបាន ព្រីម លីហ្សា ធ្វើការបកស្រាយពន្យល់ជាបន្តបន្ទាប់ថា ទាំងអស់នោះគ្រាន់តែជាផ្នែកមួយ នៃការងារសិល្បៈបង្ហាញម៉ូតរបស់នាងប៉ុណ្ណោះ។

ព្រីម លីហ្សា លើកឡើងថា តែងព្យាយាមរកនឹកម៉ូតសម្លៀកបំពាក់បែបប្លែកភ្នែក ដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនអោយបានឃើញជានិច្ច ដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយល់ច្បាស់ អំពីវិស័យ fashion ដើម្បីអត់ពុកម៉ែបងប្អូនទាំងអស់គ្នា យល់ច្បាស់អំពីវិស័យមួយនេះ ហើយជួយគាំទ្រវិស័យមួយនេះ ឲ្យកាន់តែមានភាពរីកចម្រើននៅក្នុងប្រទេសរបស់យើង។

នាងបញ្ជាក់ថា កន្លងមកមានបងប្អូនជាច្រើនដែលមិនទាន់យល់ អំពីអ្វីដែលខ្ញុំធ្វើជាក់ស្ដែង បច្ចុប្បន្នក៏នៅតែមានបងប្អូនដែលមិនទាន់យល់ អំពីអ្វីដែលខ្ញុំកំពុងធ្វើដូចគ្នាតែជាចំនួនតូចតែប៉ុណ្ណោះ គាត់បែរជាយល់ថាខ្ញុំសម្ញែង នឹងបង្អួតពីសម្ភារៈនិយមទៅកាន់ពួកគាត់ទៅវិញ តែអ្វីដែលសំខាន់ដូចខ្ញុំបានចែករំលែក ជាច្រើនដងនៅលើបណ្ដាញសង្គម facebook របស់ខ្ញុំក៏ដូចជាបណ្ដាញសង្គម instagram។

អញ្ចឹងថា រាល់ពេលដែលខ្ញុំបង្ហាញពីសម្ភារៈនិយម គឺបានន័យថាខ្ញុំចង់បង្ហាញអំពី Fashion ផ្ទាល់ខ្លួនរបស់ខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នា។
នាងបន្ថែមថា ខ្ញុំស្រឡាញ់វិស័យម៉ូដដែលអាចហៅបានថា ជាវិស័យ Fashion អ្វីទាំងអស់នេះខ្ញុំគ្រាន់តែចង់ចែករំលែក ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងថា ការដែលយើងស្រឡាញ់វិស័យម៉ូដ មិនមែនបានន័យថាទាល់តែយើង មានលុយទិញរបស់ថ្លៃរបស់ប្រេនប្រេន ទើបអាចហៅខ្លួនឯងថា ជាអ្នកស្រឡាញ់វិស័យម៉ូដ បាននោះទេសំខាន់ឲ្យតែយើងមានភាពច្នៃប្រឌិតខ្ពស់ នៅក្នុងការរៀបចំឈុតសម្លៀកបំពាក់ចំណុច។ ទាំងអស់នេះហើយបើទោះជាយើងមានឈុតសម្លៀកបំពាក់ ដែលមិនមានតម្លៃថ្លៃក៏ដោយ ក៏យើងអាចច្នៃប្រឌិត ឲ្យខ្លាចទៅជាឈុតសម្លៀកបំពាក់ ដែលមានភាពស្រស់ស្អាត ប្លែកភ្នែកខ្លាំង បានដែរឱ្យតែយើងមានភាពច្នៃប្រឌិត ទៅលើអ្វីដែលយើងគិតថាយើងពេញចិត្ត ៕ រក្សាសិទ្ធិដោយ ៖ សំណង sv

×