ម្នាស់ គឺជាផ្លែឈើមួយប្រភេទ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុអុកស៊ីតកម្មប្រឆាំងនឹងជំងឺផងដែរ។ ហើយពិតណាស់ សំបក និងស្លឹករបស់វាដែលពោរពេញដោយបន្លា គឺត្រូវតែត្រូវបានកាត់ចោលមុនទទួលទាន។ តែទោះយ៉ាងណា សម្រាប់ស្ត្រីខ្មែរម្នាក់ គឺពិតជាមិនធម្មតានោះទេ ដែលបានប្រឆាំងនឹងការញ៉ាំម្នាស់ទាំងមូលដោយមិនចាំបាច់ចិតសំបកនិងស្លឹក ចេញឡើយ!។
ជាក់ស្តែង តាមរយៈវីដេអូ TikTok រយៈពេល១នាទី ស្រ្តីខ្មែររូបនេះដែលល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ពូកែបរិភោគផ្លែឈើទាំងសំបកដ៏មិនធម្មតា បានបង្ហាញពីការចាប់ផ្តើមដំបូងដោយជ្រលក់ផ្លែម្នាស់មិនទាន់ចិត្តសំបកចូលក្នុងទឹកម្ទេសជ្រលក់ខណៈកំពុងនិយាយទៅមុខកាមេរ៉ាបណ្តើរ។ នៅពេលនិយាយចប់ ស្រ្តីរូបនេះក៏បានជ្រលក់ផ្លែម្នាស់ទៅក្នុងទឹកម្ទេសម្តងទៀត ហើយចាប់ផ្តើមខាំយ៉ាងធម្មតាគួរឲ្យស្រៀវជំនួស។ បើមើលវីដេអូស្រ្តីរូបនេះហាក់មិនមានការឈឺចាប់អ្វីសោះឡើយពេលទំពារផ្លែម្នាស់។
វីដេអូរបស់នាង បានល្បីល្បាញយ៉ាងខ្លាំង ដល់បរទេស ហើយក្នុងនោះ អ្នកនិយមលេងអុិនធើរណែតម៉ាឡេស៊ី បានលាន់មាត់ស្ញប់ស្ញែង និងសុំខ្លាច ចំពោះសមត្ថភាពទំពារផ្លែឈើនេះដោយមិនបានកាត់សំបក និងស្លឹកចេញស្តែងៗបែបនេះ។ ក្នុងនោះ អ្នកខ្លះបានបញ្ចេញមតិថា “នាងជាអ្នកញ៉ាំផ្លែឈើ ប៉ុន្តែខ្ញុំមានអារម្មណ៍ឈឺធ្មេញជំនួស, ខ្ញុំមានអារម្មណ៍ថា មាត់របស់ខ្ញុំត្រូវបានរហែក”។
តែទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន ក៏បានបង្ហាញពីបំណងចង់ឃើញវីដេអូក្រោយ សូមឲ្យស្រ្តីរូបនេះហូបផ្លែទុរេនទាំងសំបកវិញម្តង បើអាចទៅរួច គឺពិតជាអស្ចារ្យខ្លាំងណាស់។
តើសំបកម្នាស់ពិតជាអាចបរិភោគបានមែនទេ?
ខណៈដែលរឿងនេះវាពិតជាមិនធម្មតា Prepared Cooks ក៏បានរាយការណ៍ថា សំបកម្នាស់មិនត្រឹមតែអាចបរិភោគបានប៉ុណ្ណោះទេ ប៉ុន្តែ វាក៏នឹងពង្រឹងភាពស៊ាំរបស់យើង និងធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងផងដែរ។ វាក៏អាចធ្វើឱ្យសុខភាពមាត់របស់យើងប្រសើរឡើង ក្រៅពីការប្រយុទ្ធប្រឆាំងនឹងជំងឺនៅក្នុងអញ្ចាញធ្មេញ និងជាលិកា។
ជាទូទៅសំបកម្នាស់មិនមានជាតិពុលទេ ប៉ុន្តែ ប្រសិនបើបរិភោគមិនទាន់ទុំ វានឹងបង្កឲ្យមានផលប៉ះពាល់មួយចំនួនដូចជា អារម្មណ៍ «កាត់» អណ្តាត បបូរមាត់ និងបំពង់ក។ លើសពីនេះ សំបករបស់វាក៏អាចប្រើក្នុងការធ្វើទឹកភេសជ្ជៈ និងតែ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



@jinsu65 Video ថ្មីប្លែកភ្នែកសម្រាប់បងប្អូន☺️☺️❤️
♬ original sound – បូរិន