Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីកសិកម្មនិងកងកម្លាំងប្រដាប់អាវុធ បើកកិច្ចប្រជុំ ស្តីពី ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ។

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលដឹកនាំពិភាក្សាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ ហើយនិងឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។

សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ។ អភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ សន្យាបង្រ្កាបបទល្មើសនេសាទទាំងនោះ ឱ្យបានដាច់ខាត។ ការបង្រ្កាបបទល្មើសខុសច្បាប់មិនបាននេះ ដោយសារអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមិនព្រមធ្វើ។ បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាបបានអ្នករកស៊ីឈើធំៗបានដែរ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីចេញបទបញ្ជាបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច អាធំបង្ក្រាបអត់បាន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត ធ្វើរដ្ឋមន្ត្រី និងធ្វើមេនគរបាល មេយោធានោះទេ។សម្តេចតេជោ ហ៊ុន សែន ហាមផ្តាច់មិនឱ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញនោះឡើយ។

សម្តេចតេជោ ហ៊ុន សែនបញ្ជាឲ្យត្រៀមឧទ្ធម្ភាគចក្រ សម្រាប់ដេញចាប់ពួកប្រព្រឹត្តិបទល្មើសនេសាទ
សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថា-ប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឲ្យត្រៀមឧទ្ធម្ភាគចក្រគ្រប់ខេត្តទាំងអស់ដែលមានបទល្មើសនេសាទ សម្រាប់តាមចាប់ និងបាញ់ដល់ពួកប្រព្រឹត្តិបទល្មើសជលផល ខណៈការរាយការណ៍នាពេលកន្លងទៅ ឃើញចាប់បានតែប្រជានេសាទតូចតាច ហើយអ្នកប្រព្រឹត្តិបទល្មើសធំៗពុំដែលបាននោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងធ្ងន់ៗថា ចាប់ពីពេលនេះតទៅ អាជ្ញាធរគ្រប់ខេត្តទាំង អស់ជាពិសេសខេត្តដែលនៅជាប់ជុំវិញបឹងទន្លេសាប ត្រូវតែតាមចាប់ពួកឈ្មួញ និងពួកប្រព្រឹត្តិបទល្មើស នេសាទធំៗឲ្យទាល់តែបាន ដោយមិនថាត្រូវប្រើគ្រប់វិធីណានោះឡើយ ហើយមួយវិញទៀតសម្តេចក៏បាន បញ្ជាឲ្យធ្វើការចាប់ដាក់គុកផងដែរ ប្រសិនបើអ្នកណានៅតែហ៊ានប្រឆាំងចំពោះបទបញ្ជានេះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានរិះគន់ចំៗចំពោះអាជ្ញាធរមួយចំនួនថា អាចនឹងមានការឃុបឃិតគ្នា ជាមួយពួកប្រព្រឹត្តិបទល្មើសទាំងនោះ ខណៈពេលដែលមានបទបញ្ជា ឲ្យធ្វើការបង្រ្កាបពួកគេ ពួកទាំងនោះតែងតែដឹងមុន ហើយគេចខ្លួនបាត់ ដោយធ្វើការចាប់ពុំដែលបាន ឃើញបានតែប្រជានេសាទដែលមានទួកតូចៗទៅវិញនោះ។

យ៉ាងណាក៏ដោយដើម្បី កុំឲ្យផលត្រីនៅប្រទេសកម្ពុជាកាន់តែខ្សោយទៅៗពីមួយឆ្នាំទៅមួយឆ្នាំនោះ សម្តេចតេជោ បានចេញបទបញ្ជាយ៉ាងដាច់ណាត់ ត្រូវតែធ្វើការបង្រ្កាប់ក្រុមប្រព្រឹត្តិបទល្មើសនេសាទ ខុសច្បាប់ទាំងនោះឲ្យខាងតែបាន ដោយមិនថាប្រើប្រាស់វិធីណានោះឡើយ។

សម្ដេច ហ៊ុន សែន ឱ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធដោះស្រាយបញ្ហានេសាទខុសច្បាប់ ឱ្យបានដាច់ខាត។ សម្ដេចថា បើអភិបាលខេត្តជាប់បឹទទន្លេសាប និងរដ្ឋមន្រ្តី មិនអាចបង្រ្កាបបទល្មើសធំៗបាននោះទេ អភិបាលខេត្តទាំងនោះ មិនគួរបន្តការងារឡើយ។

សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា យើងជាអ្នកកាន់ដល់ប៉ុណ្ណឹង បង្រ្កាបពួកហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ។ និយាយគ្នាឱ្យត្រង់ៗហ្មង! ហើយមិនបាច់ធ្វើរដ្ឋមន្រ្តីធនធានទឹក រដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីកសិកម្មអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹងមិនឈ្នះនោះ។ កុំធ្វើមេទាហាន មេប៉ូលីសបន្តទៀត។ អភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់សន្យាបង្រ្កាបបទល្មើសនេសាទទាំងនោះ ឱ្យបានដាច់ខាត។ ការបង្រ្កាបបទល្មើសខុសច្បាប់មិនបាននេះ ដោយសារអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមិនព្រមធ្វើ។ បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាបបានអ្នករកស៊ីឈើធំៗបានដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×