Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យឯកជន​ ប្រមែប្រមូលបញ្ហាប្រឈមនានា ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងកំឡុងពេលកូវីដ-១៩  ដើម្បីស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ វិស័យឯកជន ដែលមានក្រុមការងារ “ឌ“ ផ្នែកសំណង់ និងអចលនទ្រព្យផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំដំបូងនៃឆ្នាំ២០២២ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ZOOM “Hybrid” ក្រោមវត្តមាន អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ឌ ផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន ​ដើម្បី ប្រមែប្រមូលបញ្ហាប្រឈមនានា ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងកំឡុងពេលកូវីដ-១៩  ដើម្បីស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល។

វិស័យឯកជន ផ្នែកសំណង់ និងអចលនទ្រព្យ បានលើកឡើងអំពីសកម្មភាព  និងសម្មិទ្ធិផលសម្រេចបាននាពេលកន្លងទៅ របស់ក្រុមការងារផ្នែកសំណង់  និងអចលនទ្រព្យ និងបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗ ដើម្បីដាក់ជូនអង្គប្រជុំទាំងមូល ធ្វើការពិគ្រោះពិភាក្សា ដើម្បីសម្រេចដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពី លោកបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន និងឯកឩត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា  តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា  តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្រុមហ៊ុន បុរី លំនៅដ្ឋានផ្នែកឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូប។

សូមជំរាបថា បញ្ហាប្រឈម ដែលជាកង្វល់របស់សមាជិសមាជិការសភាពាណិជ្ជកម្មកម្ពុជា ក្នុងវិស័យសំណង់ គឺបញ្ហាលំបាកផ្នែកលក់នាពេលបច្ចុប្បន្ន ដែលចាប់ពីការរីករាលដាលនៃជំងឺបំប្លែងថ្មី អូមីក្រុង និងបញ្ហាជាទម្រង់បច្ចេកទេសក្នុងវិស័យសំណង់  និងអចលនទ្រព្យជាដើម៕

×