Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរភាគហ៊ុនសរុបចំនួន ១,០៨ប៊ីលានរៀលនៅលើទីផ្សារគោល

ភាគហ៊ុនកំពង់ផែស្វយ័តព្រះសីហនុ បានកើនឡើង ១៨០រៀល ហើយភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ បានកើនឡើង​១៦០រៀល មកបិទនៅថ្លៃ ១៣.៦០០រៀល និង ១៥.៥៦០រៀលរៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

រដ្ឋាករទឹកស្វយ័តភ្នំពេញ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភាគហ៊ុនអេស៊ីលីដា និងភាគហ៊ុនឌីប៊ីឌី កើនឡើងបន្តិចបន្តួចចន្លោះពី ១០ទៅ ២០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនផ្សេងទៀតបានរក្សាថ្លៃថេរដដែល វេលាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៣៤%មកបិទក្នុងចំនួន ៥៧៤ពិន្ទុ ជាមួយនឹងតម្លៃជួញដូរភាគហ៊ុនសរុបចំនួន ១,០៨ប៊ីលានរៀលនៅលើទីផ្សារគោល៕

×