Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ក្រោយ​ធ្វើ​បាន​ជោគជ័យ ដើរ​អនាថា​ពេ​ញ​ផ្លូវ ឥឡូវនេះ បាន​ជួបជុំគ្នា​គ្រួសារ​វិញ​ហើយ បន្ទាប់​ល្បី​ពេញ TikTok ដោយសារតែ… (វីដេអូ)

អ្នកបើកបរម៉ូតូម្នាក់នៅទីក្រុងបាងកក បានទទួលការកោតសរសើរជាខ្លាំង បន្ទាប់ពីគាត់បានចែករំលែកវីដេអូអំពីបុរសអនាថារូបសង្ហាម្នាក់ ដែលមានមុខមាត់ស្រដៀងគ្រូជោគជ័យ អុីចឹង នៅលើបណ្តាញសង្គម TikTok ​ហើយវីដេអូនេះបានរីករាលដាល ទីបំផុត បុរសអនាថាវិកលចរឹករូបនោះ ក៏បានជួបជុំគ្រួសាររបស់គាត់វិញ និងព្រមទាំងទទួលបានការថែទាំសុខភាពផងដែរ។

អ្នកបើកបរម៉ូតូរូបនេះ ដែលធ្វើការនៅតំបន់ Asok ក្នុងទីក្រុងបាងកក និងជាម្ចាស់គណនី @Chaiyootkasron នៅលើ TikTok បានប្រាប់ឲ្យដឹងថា គាត់បានជួបបុរសអនាថាម្នាក់ ហើយគិតថាបុរសនោះសង្ហា ទើបគាត់សម្រេចចិត្តថតវីដេអូបុរសនោះ ហើយបន្ទាប់មកក៏បានចែករំលែកតាមអ៊ីនធឺណិត។

បុរសអនាថា​ម្នាក់នេះ ត្រូវបានគេ​ដាក់រហស្សនាមថា «​ Pra-ek (ប្រា​ឯក)​» ដែលមានន័យថា តារា​ភាពយន្ដជាភាសាថៃ។ ហើយវីដេអូនេះ ដែលគាត់បានដាក់ចំណងជើងថា “គាត់មើលទៅដូចជាតារាភាពយន្តចិន” ត្រូវបានបង្ហោះកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកបើកបរបានបង្ហើបថា បុរសអនាថានោះ​តែងតែ​បោកខោអាវ​នៅ​ស្ថានីយ៍ប្រេងឥន្ធនៈ​ក្នុងតំបន់​។ ក្នុងការសន្ទនា​គ្នា ជួនកាល គាត់អាចយល់បាន ហើយពេលខ្លះ ក៏មិនយល់ដែរ ព្រោះតែបុរសនេះនិយាយបែកៗ។

ប៉ុន្តែ អ្វីដែលរំភើបនោះ គឺបន្ទាប់វីដេអូនេះបានរីករាលដាល ក្រុមគ្រួសារបុរសអនាថានេះ ក៏បានទាក់ទងទៅគណនីនៅលើ TikTok របស់គាត់ ហើយគាត់ក៏បាននិយាយជាមួយក្រុមគ្រួសារ​ដោយបញ្ជាក់នូវពាក្យនេះថា «គេក៏ជា​មនុស្សដូចគ្នាដែរ»​។ បន្ទាប់មក ក្រុមគ្រួសារបានផ្ញើរូបថតរបស់បុរសម្នាក់នេះដែលមានឈ្មោះថា Pond ដែលមើលទៅពិតជាដូចបុរសអនាថានេះតែម្តង។

ឪពុកបុរសអនាថានេះ បន្ទាប់មក​បានធ្វើ​ដំណើរទៅ​បាងកក​ពីស្រុកកំណើត​នៅ​ស្រុក Hua Hin ខេត្ត Prachuap Khiri Khan ហើយនៅទីបំផុត ឪពុក​និងកូនប្រុស​បានឱបគ្នាដែលមើលទៅពិតជាគួរឲ្យរំជួលចិត្តណាស់។

គ្រួសារចង់មានគម្រោងនាំកូនប្រុសទៅ​ផ្ទះភ្លាមៗ ប៉ុន្តែ ពេលនេះ Pond កំពុងតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ Srithanya ដែលជាមន្ទីរពេទ្យវិកលចរិកដ៏ធំបំផុតនៅក្នុងប្រទេសថៃ ក្នុងរយៈពេល ២ សប្តាហ៍។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា មានឱកាសខ្ពស់ដែលគាត់នឹងត្រលប់មកធម្មតាវិញ ហើយបន្ទាប់មក​គាត់នឹងធ្វើ​ដំណើរទៅ​ផ្ទះ​ជាមួយក្រុមគ្រួសារបាន។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកបើកបររូបនេះបង្ហោះវីដេអូស្រដៀងគ្នានេះ ដោយគាត់តែងតែបង្ហោះវីដេអូអំពីជនអនាថានៅលើអ៊ីនធឺណិត ដោយសង្ឃឹមថានឹងជួយពួកគេឱ្យបានជួបជុំគ្រួសារ ឬទទួលបានជំនួយដែលពួកគេត្រូវការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@chaiyootkasron #วินาทีที่สุดหล่อได้สู่อ้อมที่อบอุ่นที่สุดครับ🥰🥰🥰 ♬ เสียงต้นฉบับ – SAD MUSIC🖤 – 𝚂𝚊𝚍_𝚖𝚞𝚜𝚒𝚌
×