Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងស្តីពី “វិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា ”

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី «វិធានការគ្រប់គ្រង ការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា»។

យោងតាមលិខិតលេខ ០៣៩លស អ ជ.ប.ត. ចុះថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់ អ្នកឧកញ៉ា- លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុនវិនិយោគនានា ដែលបាននាំចូល និងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន មេត្តាជ្រាបថា ក្នុងស្មារតីពង្រឹងការ គ្រប់គ្រងលើការប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាំគ្រឿងញៀន ឱ្យបានត្រឹមត្រូវតាមមុខសញ្ញា ប្រើប្រាស់ពិតប្រាកដ សាមីក្រុមហ៊ុនទាំងអស់ត្រូវ ៖

១. គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ប្រើប្រាស់ក្នុង ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារប្រើប្រាស់របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

២- ប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឱ្យចំតាមគោលដៅដែលខ្លួនបានស្នើសុំ និង ហាមលក់ដូរ ឬធ្វើអាជីវកម្មបន្តទៅឱ្យក្រុមហ៊ុនដទៃទៀត។

៣- មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ផ្នែកគីមី ដើម្បីគ្រប់គ្រង និងបញ្ហាប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

៤- មានការកត់ត្រាច្បាស់លាស់អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់នូវ សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។

៥- ធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីការនាំចូលនាំចេញ និងការប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀន ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

សាមីក្រុមហ៊ុននឹងត្រូវប្រឈមនឹងការបាត់បង់ការលើកទឹកចិត្ត ព្រមទាំងប្រឈមនឹងទោសទណ្ឌ ផ្សេងៗទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមិនគោរព ឬគោរពមិនបានត្រឹមត្រូវ តាមការណែនាំដូចរៀបរាប់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×