Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត mazda បើកលឿនបួងចង្កូត ទៅបុ.កបង្គោលថ្ម និងដើមឈើ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តmazdaមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង មិនប្រយ័ត្នបានរេចង្កូតទៅបុ.ករះបង្គោលថ្ម និងដើមឈើចំនួន២ដើម សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយ ផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BB-3911 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ក៏បួងចង្កូតទៅបុកនឹងបង្គោលថ្ម រួចបន្តទៅបុ.កដើមឈើពីរដើមទៀត បណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តវិញ ក្រឡាប់ជើងទ្រមេឃ សំណាងល្អនៅក្នុងហេតុការណ៍នេះ មិនគ្រោះថ្នាក់ដល់មនុស្ស , រងការខូចខាតតែដើមឈើ រួមទាំងបង្គោលថ្មមួយចំនួន នៅក្នុងកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×