Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកស្រាបៀកម្ពុជាមួយគ្រឿង បើកដាច់កង់ ក្រឡាប់ផ្ងារជើង ទាំងព្រឹក

ភ្នំពេញ ៖ រថយន្តដឹកស្រាបៀកម្ពុជាមួយគ្រឿង កំពុងតែបើកបរសុខៗ ដាច់កង់ក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៨និង០០ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខ ភ្នំពេញ3A-3147 ដឹកស្រាបៀពេញនៅលើរថយន្ត ចេញពីក្រុមហ៊ុនស្រាបៀ ដើម្បីដឹកយកទៅបោះដុំឲ្យម៉ូយ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ ដាច់កង់រមៀលប្រហែលជា៥ម៉ែត្រ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខ្ជាក់ស្រាបៀ សំណាងណាស់មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។

ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌដង្កោ ចុះទៅជួយសម្រួលចរាចរណ៍ និងការពារកុំឲ្យមានជនឆ្លៀតឳកាស នាំគ្នាទៅប្រមូលយកស្រាបៀ និងឲ្យក្រុមហ៊ុនស្រាបៀ យករថយន្តមួយគ្រឿងទៀត មកសេងផ្ទេស្រាបៀ និងស្ទូចយករថយន្តចេញព៏កន្លែងកើតហេតុ ដើម្បីឲ្យអ្នកដំណើរធ្វើដំណើរ ជាធម្មតាឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×