ភ្នំពេញ ៖ ប្រុសស្អាតកម្ពស់បាន មុខក៏ស្រស់ មានប្រជាប្រិយភាព ទាក់ទាញ ល្មមណាស់ដែរហើយ ពន្លកសិល្បៈ រូបនេះ និងធ្វើដំណើរ ទៅកាន់ឆាកអន្តរជាតិ ដើម្បី ប្រឡងយកភាពទាក់ទាញជាមួយបណ្តាប្រុសស្អាត មកពីប្រទេសផ្សេងៗទៀត។ យ៉ូ ថនវណ្ណៈ ក៏ទាក់ទាញមិនធម្មតាឡើយ ចំពោះអ្នកតាមដាននៅតាមបណ្តាញសង្គម។
បេក្ខជន តំណាងឲ្យខេត្តព្រះវិហារ លំដាប់រងទី១Mister Supranational ព្រះវិហារ យ៉ូ ថនវណ្ណះ មានកម្ពស់១ម៉ែត្រ៨៧ ទម្ងន់81kg និងជាអ្នកធ្វើការផ្នែកបម្រើយន្តហោះ។ លោកត្រូវបានក្លាយជា Mister Grand Cambodia 2022ដែលនិងត្រូវទៅ ប្រកួត Mister Grand International 2022 នៅប្រទេស ព័រតូរីកូ ។ មិនសំខាន់ទេថា អ្នកឈ្នះមកុដយប់នោះរឺអត់ អ្វីដែល សំខាន់បានឃើញលោកពិតជា ធ្វើបានល្អបំផុតនៅយប់កន្លងទៅ។ អ្នកពិតជាអស្ចារ្យណាស់ ហើយអ្នកក៏បានក្លាយ ទៅជាតំណាងដ៏ល្អបំផុតមួយ សម្រាប់កម្ពុជាព្យាយាមបន្ថែមទៀត ហើយយកមកុដក្រៅប្រទេសឲ្យបានលោកនៅតែការគាំទ្រ។

លោកវណ្ណៈ បានលើកឡើងថា លោកពិតជា រីករាយក្នុងការធ្វើកិច្ចការ បន្ថែមទៀតនៅលើ វិថីប្រឡង នាឆាកអន្តរជាតិ។ លោកនឹងស្វែងយល់អោយ កាន់តែច្បាស់ ក្នុងការដាក់វិញ្ញាសា ប្រឡងដែលលោក ត្រូវបំពេញ។ លោកនិងខិតខំ អោយច្រើនទៀត ដូចជារបៀបដើរលើឆាក ការលេងទឹកមុខ របៀបបំបែក ការទាក់ទាញលើឆាក និងបរិយាកាសនានា ពេលឡើងសម្តែង។ ចំពោះសិល្បៈ ក្រៅពីដើរម៉ូដ ក៏ពេញចិត្តការសម្តែង និងផ្នែកពិធីករ ហើយចំពោះគូអនាគត អាច៥ឆ្នាំទៀតទើបគិតគូ រកអ្នកមើលថែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










