ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលាក្រម លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅ ផ្លូវជាតិលេខ៥ សង្កាត់ ចាក់អង្រែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៨ ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ១០ ឆ្នាំ មកនៅជាន់គុក កំណត់ ៩ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោមាន ៖ឈ្មោះ មាស ចាន់តុង ភេទប្រុស អាយុ ៤២ ឆ្នាំ ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលថវិការដ្ឋ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ នៅ ផ្លូវជាតិលេខ៥ សង្កាត់ ចាក់អង្រែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន មានទម្ងន់សរុប ៩៧,៧៣ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

