ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ ពាក់ព័ន្ធនឹង បើកទីតំាងលេងល្បែងស៊ីសង(ឆ្នោតវៀតណាម)ខុសច្បាប់ ប្រព្រឹត្ត នៅចំណុចផ្ទះលេខV២៤៨ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ អេង ចិន្តា ភេទស្រីអាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកឯសម្ភារៈដែលសមត្ថកិច្ចដកហូតបានមាន ៖ -ម៉ាស៊ីនគិតលេខចំនួន១គ្រឿង, លុយខ្មែរចំនួន៤០.០០០រៀល – ក្រដាសកត់ឆ្នោតមួយចំនួន – ប៊ិកចំនួន១ដើម ។
បច្ចុប្បន្ន, ស្រ្តីសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនគរបាល បញ្ជូនមកអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និង ចាត់ការតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


