Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ស្រី​ស្រស់​ម្នាក់​សឹង​តែ «ស្លៀក​ខ្យល់​ដណ្តប់​មេឃ» ធ្វើឲ្យ​អ្នក​ឡើង​ផ្សារ​ទំនើប​ស្រឡាំង​កាំង សួ​រត្រង់ៗ​ថា…

កាលពីពេលថ្មីៗនេះ ការបង្ហោះមួយនៅលើទំព័រហ្វេសប៊ុក Sohu បង្ហាញស្រីស្រស់ម្នាក់ស្លៀកពាក់ដ៏ឥតកេរ្តិ៍ ខណៈកំពុងតែដើរនៅផ្សារទំនើបមួយ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាមួយមតិជាសាធារណៈរិះគន់កប់ៗ។

តាមរយៈរូបភាព នារីរូបនេះបានដើរជាមួយមិត្តប្រុស នៅក្នុងផ្សារទំនើប ប៉ុន្តែ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺការស្លៀកពាក់របស់នាងតែម្តង។

ពិតណាស់ តាមរូបភាពជាក់ស្តែង នារីរូបនេះបានស្លៀកគ្របដណ្តប់ខ្លួនប្រាណ ត្រឹម១ភាគ៣ប៉ុណ្ណោះ ហើយអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺថានាង និងមិត្តប្រុស ហាក់មិនមានអារម្មណ៍អៀនខ្មាស ដោយនៅ​តែ​ដើរលេងធ្វើមិនដឹង​មិនខ្វល់ខ្វាយពីកន្លែងមានមនុស្សកកកុញសោះឡើយ។

មនុស្សភាគច្រើន ពិតមានការខ្មាសអៀនជំនួសយ៉ាងខ្លាំង នៅពេលដែលពួកគេប្រទះភ្នែក ទៅកាន់នារីអន់ចរឹករូបនេះដោយចៃដន្យ។ មនុស្សមួយចំនួនថែមទាំងអោនក្បាល​ព្រោះ​ខ្មាសគេ​ខ្លាំងពេក។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានសួរថា «តើនារីរូបនេះស្លៀកខោ ឬស្លៀកសំពត់ប៉ឹង នៅទីកន្លែងសាធារណៈបែបនេះ?។ រីឯមិត្តប្រុសនោះក៏ដូចគ្នាទៀត ឃើញមិត្តស្រីខ្លួនស្លៀកចឹងហើយ មិនចេះដាស់តឿនរម្លឹកថា អូនស្លៀកអុីចឹងមិនល្អនោះទេ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×