Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ! ឆន សុវណ្ណរាជ បង្ហាញមុខគូស្នេហ៍ជាលើកដំបូង

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាចម្រៀងលោក ឆន សុវណ្ណរាជ បានបង្ហាញរូបភាពអោបថើបជាមួយនារីប្លែកមុខមួយរូប ដែលគេយល់ថា នារីម្នាក់នោះទំនងជាគូស្នេហ៍របស់លោក។

រូបភាព២សន្លឹកបង្ហាញពីភាពស្និទ្ធស្នាលត្រូវបានលោក ឆន សុវណ្ណរាជ បង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់លោក ដោយអមជាមួយសារដោយខ្លីថា ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ @x.sorngg។

តាម រយៈសារនឹងរូបភាពទាំងនោះមហាជនជាច្រើនបានសន្និដ្ឋានថា នារីវ័យក្មេងស្រស់ស្អាតនោះទំនងជាគូស្នេហ៍របស់តារាចម្រៀងរូបនេះ ព្រោះនារីម្នាក់នោះមិនស្ថិតក្នុងចង្កោមសិល្បៈដូចគ្នាឡើយ។

យ៉ាងណា ក្រោយពេលលោក ឆន សុវណ្ណរាជ បង្ហោះរូបភាពខាងលើនេះ គេឃើញមានប្រិយមិត្តគាំទ្រជាច្រើន ជាពិសេសនារីៗបាននាំគ្នាចូលខំមិនបង្ហាញពីការខូចចិត្តគ្រប់ៗគ្នា។

ជាការកត់សម្គាល់ កន្លងមកលោក ឆន សុវណ្ណរាជ កម្របង្ហាញរូបភាពស្និតស្នាលជាមួយនារីណាម្នាក់ ក្រៅពីមិត្តរួមអាជីពជាមួយលោកនោះឡើយ។
កន្លងមកមានទស្សនិកជនបាននាំគ្នាផ្គូផ្គងលោក ឆន សុវណ្ណរាជ ជាមួយនឹងតារាចម្រៀងអ្នកនាងឪក សុគន្ធកញ្ញា ប៉ុន្តែក្រោយតារាស្រីរូបនេះបានចូលរោងការជាមួយបុរសផ្សេងមក ធ្វើអោយរឿងនេះបានស្ងប់ស្ងាត់ទៅវិញ។

យ៉ាងណាមហាជន បានសម្តែងការអបអរសាទរ ដល់តារាចម្រៀងរូបនេះដែលបានរកឃើញដៃគូវ័យក្មេងស្រស់ស្អាត និងបានជូនពរអោយលោកឆាប់ចូលរោងការ ខណៈវ័យរបស់លោកកាន់តែជ្រេបន្តិចហើយនោះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×