ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyotapriusមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ ចំណែកឯណាបង្កវិញ រងការខូចខាតមួយចំហៀងខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី ២៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចជិតនិងក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកtoyotapriusពណ៌កាប់ស្តាំងមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-5210 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពីមុខយ៉ាងពេញទំហឹង ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកចំហៀងមុខខាងឆ្វេងយ៉ាងដំណំ , សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ រងការខូចខាត តែអូនរថយន្តនិងទ្រូងផ្លូវមួយកង់តែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅ រក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





