Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីបាឡែន បើកលឿនជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុ.ករថយន្តតូយ៉ូតាព្រូស បើកបត់ឆ្លងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស បើកបត់ឆ្លងផ្លូវ រួចបន្តទៅបុករថយន្តfordrangerមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ ប្រផេះមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BI-9507 បើកបរចេញពីការ៉ាសាំងតូតាល់ ពីត្បូងទៅជើងរួចបានបត់ឆ្វេង បម្រុងនិងឆ្លងទៅផ្លូវម្ខាងទៀត , ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញបុរសម្នាក់ ជាមន្រ្តីទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីបាឡែន ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AN-3902 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុ.ករថយន្តតូយ៉ូព្រូស ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ រួចបន្តល្បឿនទៅបុ.ករថយន្តម៉ាកfordrangមួយគ្រឿងទៀត រងការខូចខាតតិចតួច តែម្ចាស់រថយន្តfordranger មិនចង់វែងឆ្ងាយ ក៏បើកទៅបាត់ទៅ ចំណែករថយន្តកាមរីបាឡែន បានបា.ក់កង់ខាងស្តាំរងការខូចខាតយ៉ាងដំណំ។
សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយភាកីទាំង២សម្រួលគ្នាមិនត្រូវ ក៏ទាក់ទងទៅជំនាញចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំឲ្យភាគីទាំង២ដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×