Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចំណាយប្រាក់ប្រមាណ ៥៩២លានដុល្លារ ជួយគ្រួសារក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩

spot_img

ភ្នំពេញ៖  ក្នុងរយៈពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ មានគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅកម្ពុជា បានរងផល​ប៉ះពាល់ពីការរីករាលដាលនៃជំងឺនេះជាច្រើន។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការអស់ជាច្រើន​សម្រាប់ជួយគ្រួសារក្រីក្រនិងងាយរងគ្រោះទាំងនោះ។

បើតាមរដ្ឋមន្រ្តីក្រសួងផែនការ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានឲ្យដឹងនាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ៥៩២លានដុល្លារអាមេរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់គ្រួសារចំនួន ៦៨៧. ៣៥៤គ្រួសារ គិតពីខែមិថុនា ឆ្នាំ២០២០ ដល់ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រូបង្គោលថ្នាក់រាជធានី-ខេត្ត នៅ​ខេត្តកំពង់ធំ ឯកឧត្តមទេសរដ្ឋមន្រ្តី  ឆាយ ថន បានថ្លែងថា ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់កិច្ចអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងផែនការដឹកនាំ និងគ្រប់គ្រងដំណើរការអនុវត្ដនីតិវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ និងព័ត៌មានជាប្រចាំដែលទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ផ្តល់អន្តរាគមន៍ជំនួយសង្គមផ្សេងៗ ជាច្រើន ជាពិសេសសម្រាប់ ក្រប​ឋខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ គិតត្រឹមឆ្នាំ២០២០ ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមជុំ បានប្រមូលទិន្នន័យនិងធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្ររៀងរាល់បីឆ្នាំ នៅក្នុង៨-៩ រាជធានី ខេត្តគោលដៅ ទាំងនៅទីប្រជុំជនទាំងនៅទីជនបទ។

ក្រសួងផែនការ បានពិនិត្យឃើញថា ក្នុងចន្លោះពេលបីឆ្នាំនេះ មានគ្រួសារមួយចំនួន ដែលមានការលំបាកផ្នែកជីវភាពមិនទាន់បានកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយមូលហេតុ ធ្វើចំណាកស្រុក គ្រួសារខ្លះអវត្តមានក្នុងពេលដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងក៏អាចមានគ្រួសារមួយចំនួនមានការប្រែប្រួលស្ថានភាពជីវភាព, មួយទៀត ដោយសារលក្ខណៈប្រជាសាស្រ្តរបស់គ្រួសារ ការកើនសមាជិកគ្រួសារថ្មី ឬដោយសារការបាត់បង់ជីវិតសមាជិកគ្រួសារ រៀបអាពាហ៍ពិពាហជាដើម៕

spot_img
×