Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន២កព្ចាប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចែកចាយ និងជួញដូរ គ្រឿងញៀន ប្រព្រឹត្តនៅមុខតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។

កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា ជនសង្ស័យ២ នាក់ មានឈ្មោះ៖ ទី ១- ឈ្មោះ វ៉ាន់ ចិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទីលំនៅ បច្ចុប្បន្ន ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ អែម ឡយ ភេទប្រុស ២៩ ឆ្នាំ មុខរបរ កសិករ ទីលំនៅ បច្ចុប្បន្ន ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំណែកវត្ថុតាងដែលរឹបអូសបានមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ០២ កញ្ចប់ ទម្ងន់ ១.៧១ ក្រាម , ទូរសព្ទ ចំនួន ០១ គ្រឿង, ម៉ូតូ ចំនួន០១ គ្គ្រឿង, លុយខ្មែរ ១០ ម៉ឺន រៀល, ដប ជក់ ចំនួន ០១ និង ដែកកេះ ០១ ។

បច្ចុប្បន្ន ជនសង្ស័យ២នាក់ខាងលើ ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×