Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន អតីតនាយនគរបាលប៉ុស្តិ៍ព្នៅ១ ពាក់ព័ន្ធអំពើឃា.តកម្ម ដោយបា.ញ់ស.ម្លាប់ប្រពន្ធចុង ដោយសារភ្លើងប្រច័ណ្ឌ

ព្រៃវែង ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ជាអតីនាយប៉ុស្តិ៍ នគរបាលព្ព្នៅ១ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃាតកម្ម ដោយឈ្លោះគ្នាជាមួយប្រពន្ធចុង និង ដកកំាភ្លើងខ្លី បា.ញ់ស.ម្លាប់ ប្រពន្ធចុង ចំនួន៤ គ្រាប់ ប្រព្រឹត្តនៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់តុលាការបានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ ម៉ៅ សុវណ្ណ ហុង ភេទ ប្រុស អាយុ ៥៣ ឆ្នាំ( ត្រូវជាប្តី ) មុខរបរ មិនឃាត់ខ្លួន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី ១ ។ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ មួយ ភេទស្រី អាយុ ៥១ ឆ្នាំ( ត្រូវជាប្រពន្ធចុង ) មុខរបរ ធ្វើស្រែ។អ្នកទាំងពីរ មានទីលំនៅរស់នៅភូមិព្នៅ ឃុំព្នៅទី ១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជាមួយគ្នា ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឃាត.កម្ម តាមបញ្ញត្តិមាត្រា ១១៩ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×