Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនបុរសអាយុ ៥៦ឆ្នាំម្នាក់ ពីបទ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ

ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២២នេះ បានឲ្យដឹងថា បច្ចុប្បន្នភាពនៃការស៊ើបអង្កេតនៅខេត្តពោធិ៍សាត់។ ជាលទ្ធផលនៃការស៊ើបអង្កេត បុរសអាយុ ៥៦ឆ្នាំម្នាក់ នៅខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ដូចដែលមានចែងនៅក្នុងមាត្រាទី២២៤ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យដែលត្រូវជាឪពុកបង្កើតរបស់កុមាររងគ្រោះ ត្រូវបានសាលាដំបូងនៃខេត្តពោធិ៍សាត់ចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន។

“ស្នាមរបួសដែលមាននៅលើកុមាររងគ្រោះអាយុ ២ឆ្នាំនេះ បានបង្កមរណភាពរបស់គេ។ ហិង្សាក្នុងគ្រួសារគ្រប់ប្រភេទគឺជាបញ្ហាដែលសង្គមមិនគាំទ្រ ឬទទួលយកបាន ជាពិសេសប្រសិនបើប្រព្រឹត្តទៅលើកុមារដែលមិនអាចការពារខ្លួន។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។

នេះជាការបំពេញតួនាទីដ៏ល្អដោយមន្ត្រីនគរបាលមូលដ្ឋាន, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអង្គភាពការពារកុមារ (CPU) ក្នុងការស៊ើបអង្កេតករណីនេះដើម្បីផ្តល់យុត្តិធម៌ជូនកុមាររងគ្រោះ។

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមធ្វើការស៊ើបអង្កេតករណីស្លា.ប់ដោយមានការសង្ស័យរបស់កុមារអាយុ ២ឆ្នាំ នៅខេត្តពោធិ៍សាត់។

ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អង្គភាពការពារកុមារ (CPU) កំពុងជ្រោមជ្រេងក្នុងការស៊ើបអង្កេតទៅលើការស្លា.ប់ដោយមានការសង្ស័យ ទៅលើកុមារអាយុ ២ឆ្នាំ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

កុមាររងគ្រោះបានរបួសទៅលើផ្នែកក និងក្បាលដែលបានបង្កឲ្យឈានដល់ការស្លា.ប់របស់កុមារនេះ នៅថ្ងៃទី២៦ ខែមីនា។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃា.តកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កំពុងធ្វើការស៊ើបអង្កេតទៅលើសកម្មភាពជុំវិញការរងរបួស ដែលនាំមកនូវការស្លា.ប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×