Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនឪពុកម្នាក់ ពាក់ព័ន្ធនឹងការស.ម្លាប់កូនស្រី អាយុ៨ឆ្នាំ

កំពង់ធំ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃាត.កម្ម ដោយស្រវឹងស្រា ទាញកាំបិតបុ័ងតោកា.ប់ទៅលើកូនស្រីរបស់ខ្លួនអាយុ៨ខែ ខណៈនាងកំពុងតែដេកនៅលើគ្រែក្រោមផ្ទះ បណ្តាលឲ្យស្លា.ប់ រួចមិនអស់ចិត្ត ក៏យកកាំបិតផ្គាក់រត់ដេញកា.ប់ឪពុក-ម្ដាយ និងបងប្អូននៅក្នុងផ្ទះទៀត ប្រព្រឹត្តនៅក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមដីកា របស់តុលាការខេត្តបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ហ៊ាង សត់ ភេទប្រុស ៣០ ឆ្នាំ ( ត្រូវជាឪពុកបង្កើត) ។ ចំណែកជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រី អាយុ ៨ ខែ( ត្រូវកូនបង្កើត) រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាត.កម្ម ” តាម មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងប្រឈមនឹងជាប់គុករហូតដល់១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

គាត់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ នៅក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×