Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមមុខ​ហើយ! សង្សារ​គ្នា២ឆ្នាំ ជិះ​សុទ្ធ​ឡាន​ទំនើប តែ​ខ្ចី​លុយ​មិនដែល​សង ចុងក្រោយ​ចង់​ដោះ​ដៃ​សុី​ដាច់​ទាំ​ង​លុយ មានអី កែង​ចោទ​ស្វាគមន៍ គឺថា…

នារីម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបើករថយន្តទំនើប ដេញកាក់រថយន្តសង្សាររបស់ខ្លួនដែលក៏ទំនើបដូចគ្នា រួចដោះស្បែកជើងកែងដេញវាយយ៉ាងសន្ធាប់ ផ្អើលទាំងកណ្តាលភ្លៀង នៅចំណុចរង្វង់មូលព្រហ្មមុខបួន (ក្នុងសង្កាត់ជ្រោយចង្វារ) វេលាម៉ោង ៩ យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

ភ្លាមៗនោះ គេពុំដឹងថា គូស្នេហ៍នេះមានរឿងរ៉ាវអ្វីនិងគ្នានោះទេ។ បើតាមនារីជាសង្សារ បានប្រាប់ថា ខាងប្រុសបានខ្ចីលុយរហូត ​ហើយនាងមិនដែលទាមទារនោះទេ ប៉ុន្ត ដោយសារអត់ទ្រាំលែងបាន ទៅនឹងទង្វើខាងប្រុសចង់ស៊ីដាច់ទាំងលុយ ចង់បោកទាំងប្រាណ​ ទើបនាងសម្រេចចិត្តជិះឡានបើកដេញកាក់ ដើម្បីសួរនាំហេតុផល ប៉ុន្តែ ត្រូវបានបុរសជាសង្សារចរិកធូរថ្លៃរូបនេះ មិនឈប់ ហើយចង់បើកបុកនាងតែម្តង។

ដោយសារតែទង្វើខាងប្រុស បើកឡានរកបុក ជាហេតុធ្វើឲ្យនាងផ្ទុះកំហឹងចុះពីរថយន្ត រួចដោះស្បែកជើងកែង ដេញវាយផ្អើលពេញលើសួនស្មៅរង្វង់មូលមុខបួន ទាំងកណ្តាលមេឃភ្លៀង បណ្តាលឲ្យខាងប្រុសបែកក្បាលហូរឈាមស្រោចមុខតែម្តង។

តែទោះយ៉ាងណា ក្រោយពេលកើតហេតុ សមត្ថកិច្ច ក៏បានធ្វើការនាំខ្លួនភាគីទាំងសងខាង យកទៅប៉ុស្ដិ៍ ដើម្បីសួរនាំតើថាមកពីមូលហេតុរឿងអ្វី។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យខាងប្រុសកប់ៗថា៖ «ថោកហួសអាចោរម្សៀត មានឡានជិះខ្ចីលុយស្រីមិនសង, មានឡានល្អបើកហើយ តែរកសេចស្តីសុខមិនបាន, សុីទាំងលុយសុីទាំងមនុស្ស លទ្ធផល សមមុខហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×