Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូននខ្លួនបុរសម្នាក់ ដែលតាំងខ្លួនជាមន្ត្រីបម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការ ក្លែងបន្លំឯកសារសាធារណៈ និង ឆបោកប្រាក់ជិត ៩.០០០ ដុល្លារអាមេរិក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ដែលតាំងខ្លួនជាមន្ត្រី បម្រើការនៅទីស្ដីការគណរដ្ឋមន្ត្រី ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែង .ឆបោកប្រាក់ចំនួន ៨៥០០ ដុល្លារ ដើម្បីយកទៅរត់ការ ចូលបម្រើការងារ នៅក្រសួងទេសចរណ៍ ប្រព្រឹត្តអំឡុងខែ កុម្ភៈ ឆ្នាំ ២០២២ ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទ្រី សារិទ្ធី ជា ឈ្មោះ ពិតប្រាកដ និង ឈ្មោះ ឈុន ហុងលី ជាឈ្មោះ តែងតាំង ខ្លួនឯងក្លែង ធ្វើជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អាយុ ៣៥ ឆ្នាំ មាន ទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ឆបោក.ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ” និង ប្រឈមមុខនឹងការជាប់គុក យ៉ាងតិច ៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាព។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមដីការបស់តុលាការ និងដោយយោងតាមពាក្យបណ្តឹង របស់មេធាវីនៃ ទីស្តីការគណៈរដ្ឋមន្ត្រី។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×