Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​អ្វី​ចេះ!? ស្ងាត់​ៗ ស្រាប់តែ សូ ដា​នី​តា ប្រកាស​ដើរចេញ​ពី​ក្រុម​តន្រ្តី​លោក យ៉ែម សំ​អូន ដោយ​បាន​បោះពាក្យ​បែបនេះ​ថា…

ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន​ជឿថាបានស្គាល់ហើយ ពីក្រុមតន្រ្តីសម័យដ៏ល្បីឈ្មោះរបស់លោក យ៉ែម​សំអូន មានឈ្មោះថា «Dara Entertainment»។​ ជាការពិតណាស់ ក្រុមតន្រ្តីនេះ គឺប្រមូលផ្តុំទៅដោយតារាប្រុសស្រីល្បីៗជាច្រើនដួង ក្នុងនោះក៏មានកញ្ញា សូ ដានីតា ផងដែរ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿនោះ គឺមុននេះបន្តិច (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២) ស្រាប់តែកញ្ញា សូ ដានីតា បានប្រកាសតាមហ្វេសប៊ុកដើរចេញពីក្រុមតន្រ្តីលោក យ៉ែម សំអូន ក្តែងៗ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។

ដោយក្នុងនោះ អ្នកនាងបានបញ្ជាក់ក្តៅៗយ៉ាងដូច្នេះថា៖ «១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ! កញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគេល្អខ្លះផង!»។

តែទោះយ៉ាងណា នៅពេលលោក យ៉ែម សំអូន ចូលខមិនតាមរយៈផេក Dara Entertainment ដោយនិយាយនូវពាក្យទាំងនេះ ស្រាប់តែត្រូវបានកញ្ញា សូ ដានីតា បដិសេធឆ្លើយតប ដោយបាននិយាយទៅវិញថា «ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចឹង គួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដទៃផង!»។ បន្ទាប់មក លោក យ៉ែម សំអូន ក៏បានលើកឡើងបែបនេះថា៖ «បើនិយាយពីរឿងតម្លៃរឹតតែឆ្ងាយគ្នាហើយ ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំ ខ្ញុំគ្រាន់តែមិនដែលនិយាយ តែបើអ្នកបង្ខំខ្ញុំ អត់និយាយ ខ្ញុំមានភស្តុតាងទាំងអស់ អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ»។

ទាក់ទងការប្រកាសដើរចេញក្តៅៗនេះ ពីសំណាក់កញ្ញា សូ ដានីតា គេក៏មិនដឹងច្បាស់រឿងអ្វីនៅពីក្រោយនោះទេ ខណៈអ្នកខ្លះថា ទះដៃម្ខាងមិនឮទេ និងបានសំណូមពរអ្នកទាំងពីរ ខុសត្រូវអី សម្រួលគ្នាទៅ ព្រោះសុទ្ធតែគ្នាឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×