Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបគ្រឿងញៀន៣ខែ : ឃាត់ខ្លួនជនសង្ស័យជិត ៤ពាន់នាក់ និងគ្រឿងញៀនជាង ៣តោន

ភំ្នពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ១៦៩៤ករណី និងឃាត់ខ្លួនជនសង្ស័យជិត ៤ពាន់នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនជាង ៣តោន ៥៨០គីឡូក្រាម រួមទាំងសារធាតុគីមីផ្សំជាង២៥តោន ។ ការបង្ក្រាបនេះ គឺនៅក្នុងរយ:ពេល ៣ខែ ។

បើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២២ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា :

១-ការបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យរួមមាន ៖
បង្ក្រាប ១៦៩៤ករណី / ២១៣០ករណី (ត្រីមាសទី១ ឆ្នាំ២០២១) ថយចុះ ៤៣៦ករណី ស្មើ ២០,៤៦% និងឃាត់ខ្លួន ៣,៧១០នាក់ (ស្រី ២១៨) / ៤,៦៧២នាក់ (ស្រី ២១៨) ថយចុះ ៩៦២នាក់ ស្មើ ២០,៥៩% ។ ក្នុងនោះជនបរទេសមាន ៦០នាក់ (ស្រី ០៧នាក់) ០៨សញ្ជាតិ រួមមាន៖ វៀតណាម ២៧នាក់ (ស្រី ០៧), ថៃ ០១នាក់, ចិន ២៧នាក់, ម៉ាឡេស៊ី ០១នាក់, កូរ៉េ ០១នាក់, អង់គ្លេស ០១នាក់, រុស្សី ០១នាក់។

២-ចាប់យកវត្ថុតាងគ្រឿងញៀន ៖ សរុប ៣តោន ៥៨០គ.ក្រ ១៤៦,៧១ក្រាម/ ១៧៤គ.ក្រ ៧៣២,១៩ក្រាម (ត្រីមាសទី១ ឆ្នាំ២០២១) កើនឡើង ៣៤០៥គ.ក្រ ៤១៤,៥២ក្រាម ស្មើ ១៩ដង។
-មេតំហ្វេតាមីនម្សៅក្រាម (ICE) ៦៣០គ.ក្រ ៨០៨,១៤ក្រាម
-មេតំហ្វេតាមីនគ្រាប់ (WY) ៨៦,២១ក្រាម
-ហេរ៉ូអ៊ីន (Heroin) ៣៧០,៦៤ក្រាម
-អ៊ិចស្តាស៊ី (MDMA) ៨៤ គ.ក្រ ២៨២,៦៦ក្រាម
-កេតាមីន (Ketamine) ២ តោន ៨៣៥គ.ក្រ ៣៣៧,៤៦ក្រាម
-នីមេតាហ្សេប៉ាម (Nimetazepam) ១០គ.ក្រ ២៦១,៦០ក្រាម
-កាទីណូន (Cathinone) ១៩គ.ក្រ ។ ដោយឡែកសារធាតុគីមីផ្សំ ២៥តោន ៥គ.ក្រ ៩០០ក្រាម , កញ្ឆាក្រៀម ៥៥ គ.ក្រ ៨៩៣,៦៦ក្រាម និងកញ្ឆាស្រស ៦៩៥២ដើម។

៣-មធ្យោបាយ សំភារៈ ពាក់ព័ន្ធបទល្មើស ដែលបានចាប់យករួមមាន ៖ រថយន្ត ៣៧គ្រឿង, ម៉ូតូ ៣៨៧គ្រឿង, ទូរស័ព្ទ ១៣៨៨គ្រឿង, លុយខ្មែរ ១៧,២០៧,១០០រៀល, លុយអាមេរិក ៣,២១០ដុល្លារ, លុយថៃ ៣,២១០បាត, ជញ្ជីង ៧៥គ្រឿង, អាវុធខ្លី ០៣ដើម, ឧបករណ៍ប្រើប្រាស់-វេចខ្ចប់ និងម៉ាស៊ីនសំយោគកែច្នៃគ្រឿងញៀនមួយចំនួន៕ រក្សាសិទ្ធិដោយ : ចេស្តារ

×