Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១កំផ្លៀងផ្អើលពិភពលោក! តារា​សម្ដែង Will Smith ផ្តល់​ឲ្យ​ពិធីករ Chris Rock ១ដៃកណ្តាលមុខ​ចង់​ដា.ច់​ផ្ងារ លើ​ឆាក​ពានរង្វាន់ Oscar ក្រោយ​និយាយ​រឿង​មួយ​នេះ…

ក្នុងវិស័យសិល្បៈរយៈពេល ២ថ្ងៃកន្លងមកនេះ ឃើញថាក្តៅគគុកតែម្តង ទាក់ទងរឿងរ៉ាវករណីតារាសម្តែងលោក Will Smith បានឡើងទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកក្នុងកម្មវិធី Oscars កាលពីថ្ងៃទី២៧ ខែមីនា ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសកម្មភាពរបស់តារាល្បីរូបនេះ ខណៈដែលសាធារណជនបានជជែកវែកញែក និងវិភាគស្ថានភាព ដើម្បីមើលថាអ្នកណាត្រូវ និងអ្នកណាខុស។

ពិតមែនហើយ កម្មវិធី Oscar ឆ្នាំ២០២២ នេះ គេរំពឹងទុកថា នឹងមិនមានរឿងចម្រូងចម្រាស់អ្វីណាមួយនោះទេ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺការវាយប្រហារភ្លាមៗមួយបានកើតឡើងនៅលើឆាក រវាងតារាសម្តែង Will Smith និងតារាកំប្លែង Chris Rock ដែលត្រូវបានអញ្ជើញឲ្យធ្វើជាពិធីករនៅកម្មពិធីផ្តល់រង្វាន់ដ៏ធំនេះ។

ទាក់ទងមូលហេតុដែលនាំឲ្យ Will Smith ឡើងទះកំផ្លៀង Chris Rock គឺដោយសារមុនពេលនឹងចាប់ផ្ដើមប្រគល់នូវពានរង្វាន់ជូនដល់តារាឆ្នើម លោក Chris Rock បាននិយាយបែបកំប្លែងដើម្បីកម្តៅកម្មវិធី និងបាននិយាយសំដៅទៅលើតារាសម្តែង Will Smith ដែលអង្គុយនៅខាងក្រោម។ Chris Rock មានរឿងកំប្លែងពីរបីផ្ញើទៅប្រពន្ធរបស់ Will Smith គឺអ្នកស្រី Jada Pinkett Smith។ ក្នុងនោះលោកបានធ្វើការប្រៀបធៀបការគ្មានសក់របស់អ្នកស្រី Jada Pinkett ទៅនឹងរូបរាងរបស់ Demi Moore នៅក្នុងខ្សែភាពយន្ត “G.I. Jane” ខណៈអ្នកស្រី Jada Pinkett កំពុងមានជំងឺ alopecia ដែលធ្វើឱ្យមានការជ្រុះសក់ធ្ងន់ធ្ងរ ដែលធ្វើ​ឲ្យ Will Smith ដែលកំពុងញញឹមដោយរីករាយ ស្រាប់តែ​ក្រោកឈរស្ទុះឡើងលើ​ឆាកតែម្តង។ ហើយអ្វីដែលធ្វើឱ្យ Chris Rock និងភ្ញៀវ Oscar នឹកស្មានមិនដល់នោះ គឺ Will Smith បន្ទាប់ពីបានឡើងដល់លើឆាក ក៏បានផ្តល់ “ឱ្យ” Rock មួយកំផ្លៀងយ៉ាងចាស់ដៃតែម្តង។

នៅពេលនោះ សំឡេងនៃពិធីប្រគល់រង្វាន់ស្រាប់តែបាត់ទៅវិញ ដោយវាបានប្រែក្លាយជំនួសសំឡេង Will Smith បាននិយាយនូវពាក្យនេះថា «កុំនិយាយពីប្រពន្ធខ្ញុំ!»។

បច្ចុប្បន្ននេះ ពេលវេលានៃពានរង្វាន់ Oscar 2022 នេះ កំពុងត្រូវបានពិភាក្សាយ៉ាងឆាប់រហ័ស នៅលើ Twitter ហើយការកាត់តវីដេអូឃ្លីបនេះ ក៏ឈានដល់ការចូលមើលរាប់លានដងក្នុងរយៈពេលដ៏ខ្លី។ តាមគំនិតអ្នកលេងអ៊ីនធឺណិត នេះ​ទំនងជា​សកម្មភាពមួយរំពេច​ដោយមិនមានការរៀបចំជាមុន​ដោយ Will Smith នោះទេ និងបានស្តីបន្ទោសរឿងកំប្លែង​របស់ Chris Rock គឺគ្មានរបៀប ដែលមានលក្ខណៈជាការចំអកឡកឡឺយតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×