Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៅលើទីផ្សារមូលបត្រមានចំនួនដល់ ២,៤៨ប៊ីលានរៀលកាលពីថ្ងៃអង្គារ

ភាគហ៊ុនភាគច្រើននៅលើសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅថ្ងៃអង្គារនេះ បានធ្លាក់ចុះ។ ដោយឡែកមានតែភាគហ៊ុនកំពង់ផែស្វយ័តព្រះសីហនុ (PAS) និង ឌីប៊ីឌី (DBDE) ប៉ុណ្ណោះដែលបានរក្សាថ្លៃថេរដដែល។ ភាគហ៊ុន ជេ អេសអិល (JSL)​ បានធ្លាក់ចុះខ្ពស់ជាងគេចំនួន ៤២០រៀលក្នុងមួយហ៊ុន។​ ភាគហ៊ុនផ្សេងទៀតនៅលើទីផ្សារគោលបានធ្លាក់ចុះចន្លោះពី ១០ទៅ ១២០រៀលក្នុងមួយហ៊ុន។

ជាលទ្ធផល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៥៧% មកនៅត្រឹម ៥៦៦ពិន្ទុ។ ទោះបីជាថ្លៃភាគហ៊ុនបានធ្លាក់ចុះក៏ដោយ តម្លៃជួញដូរសរុបនៅលើទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួនដល់ ២,៤៨ប៊ីលានរៀល៕

×