Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សរសើរ​មែ​ន! ព្រះសង្ឃ​វត្ត​មួយ​នៅ​ព្រៃ​វែង ច្នៃប្រឌិត​ចំបើង និង​ថ្នាំ​បាញ់​ធ្វើ​សត្វ​ខ្លា​ធាត់​ទ្រ​លក់​ៗ ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឃើញ​ហើយ​ម្នា​ក់ៗ​ខ​មិន​ព្រាត…

អ្វីដែលបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ជាពិសេសបងប្អូនអ្នកមកធ្វើការនៅទីក្រុង ឬ នៅតាមបណ្តាខេត្តឆ្ងាយៗ កំពុងទន្ទឹងរង់ចាំនោះ គឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដើម្បីបានទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងក៏ដូចនាំគ្រួសារដើរលេងកម្សាន្តនៅតាមទីវត្តអារាម ឬទីកន្លែងផ្សេងៗ ក្នុងឱកាសនៃពិធីបុណ្យជួបជុំដ៏សប្បាយអ៊ូរអរនេះ បន្ទាប់ពីអាក់ខានការប្រារព្ធអស់រយៈពេល២ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

តែយ៉ាងណាមិញ បើក្រឡេកមកមើលវត្ដឧត្តមមានជ័យ ហៅវត្តពាម ស្រុកពាមរក៍​ ខេត្តព្រៃវែង គឺថាព្រះសង្ឃបានរៀបចំយ៉ាងស្រស់ស្អាតទីធ្លាវត្ត ជាពិសេសអមជាមួយរូបសំណាកសត្វខ្លាដំបងពីរក្បាលធំៗធ្វើពីចំបើងដ៏ទាក់ទាញ ដើម្បីអបអសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ឆ្នាំ២០២២ ដែលធ្វើឲ្យមនុស្សជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងតែម្តង បន្ទាប់ពីរូបភាពខ្លាចំបើងជាច្រើនសន្លឹក ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។

ជាមួយគ្នានេះផងដែរ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ថា ខ្លាសុទ្ធតែធាត់ទ្រលក់ទ្រលន់បែបនេះ ធ្វើឲ្យម្នាក់ៗខមិនលេងសើចថា «លោកងបង ខ្លាធាត់មេស ខ្លាញី ឬឈ្មោល? ខ្លាដុះក្បាលពោះ សង្ស័យតែខ្លាហូបប៊ីយែហ្មង។ តែទោះយ៉ាងណា សម្រាប់ស្នាដៃនេះ ក្នុងនោះគេក៏បានកោតសរសើរថា បើទោះមិនមែនជាងជំនាញ តែធ្វើបានប៉ុនហ្នឹង គួរឲ្យសរសើរហើយ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×