រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍វ័យចំណាស់មួយគូ បានកំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញអ្នកទាំងពីកំពុងក្រាបផ្ទឹមរៀបការ ខណៈម្នាក់ៗវ័យចូល ៦០ ឆ្នាំ ទៅហើយ ហើយត្រូវបានគេបង្ហោះថា ទើបសម្រេចចិត្តដឹកដៃគ្នាចូលរោងការ បន្ទាប់មើលចិត្តគ្នា ៥០ ឆ្នាំ មកហើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kimly Heng បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ Caption គួរឲ្យភ្ញាក់ផ្អើលថា៖ «កូនកំលោះវិស្វ័ករ & កូនក្រមុំធ្វើការធនាគារ មើលចិត្តគ្នា50ឆ្នាំ ថ្ងៃនេះព្រមចូលរោងជ័យហើយ»។
តែអ្វីដែលគួរឲ្យអស់សំណើចនោះ គឺថាតាមពិតទៅ ពួកគាត់ជាប្តីប្រពន្ធគ្នារៀបការយូរឆ្នាំ មានកូនមានចៅអស់ទៅហើយ។ ប៉ុន្តែ នេះគឺគ្រាន់តែជាពិធីរៀបការឡើងវិញរបស់ពួកគាត់ ដែលត្រូវបានកូនៗរៀបចំឲ្យប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ជាអ្នកស្គាល់ៗបានចូលខមិនថា «ចុមប្រុសទូចចងដៃអោយឪ, ការម្ដងទៀតហេីយលោកអុំ, ប៉ា និង ម៉ាក់ស្រលាញ់គ្នាបានសំរេច!, ជូនពរទ្រានិងកូវ អោយនៅគង់ជាម្លប់ដល់កូនចៅគ្រប់ៗគ្នា,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុងស



