Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ប្តី​បែបនេះ​ពុំ​បា​ន​ទេ! នឹក​ប្រពន្ធ​ខ្លាំងពេ​ក បុរស​វៀតណាម​ម្នាក់ ជិះទូក​កៅស៊ូ ធ្វើដំណើរ​តាម​សមុទ្រ ពី​ថៃ​ឆ្ពោះទៅ​កាន់​ប្រ​ទេស…

នៅថ្ងៃទី២៣ ខែមីនា អ្នកនេសាទថៃ បានឃើញមនុស្សម្នាក់នៅលើទូកកៅស៊ូ ដោយមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ភាគខាងលិចឆ្នេរសមុទ្រ Phang Nga និង ១៤ គីឡូម៉ែត្រ ពីកោះ Similan។ ដោយគិតថា វាពិតជា​ចម្លែក អ្នកនេសាទ​ក៏រាយការណ៍ពីការរកឃើញនេះ ​ទៅ​កងទ័ពជើងទឹកថៃ។

ពេលសមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ក៏បានរកឃើញថា ​មនុស្សក្នុងទូកកៅស៊ូនោះ ​ជា​ជនជាតិវៀតណាមមានឈ្មោះ Ho Hoang Hung។

បន្ទាប់ពីការសាកសួរមួយចំនួន ទើបដឹងថា Ho មានបំណងចង់ចែវទូកកៅស៊ូតូចរបស់គាត់ពីភូកេត រហូតដល់ទីក្រុងបុមបៃ ប្រទេសឥណ្ឌា ដើម្បីទៅជួបប្រពន្ធរបស់គាត់ ដែលគាត់មិនបានឃើញអស់រយៈពេល ២ ឆ្នាំ​មកហើយ ដោយសារជំងឺរាតត្បាត។

នៅក្នុងទូករបស់គាត់ ពួកគេបានរកឃើញថា មានមីប៉ុន្មានកញ្ចប់ និងទឹកពីរបីដប ហើយគាត់ក៏មិនមានផែនទី ដែលអាចពន្យល់ពីមូលហេតុដែលគាត់នៅតែវិលវល់នៅក្នុងភូកេត បន្ទាប់ពីការចែវទូកអស់ពេល ១៨ ថ្ងៃ។

នៅថ្ងៃទី២ ខែមីនា លោក Ho បានជិះយន្តហោះពីទីក្រុងហូជីមិញ ទៅទីក្រុងបុមបៃ ប៉ុន្តែ យន្តហោះបានឆ្លងកាត់នៅទីក្រុងបាងកក នៅពេលដែលគាត់ទៅដល់រដ្ឋធានីថៃ គាត់ត្រូវបានគេប្រាប់ថាគាត់ត្រូវតែមានទិដ្ឋាការ ដើម្បីចូលប្រទេសឥណ្ឌា ដែលគាត់មិនបានស្នើសុំ។

ដោយការជំរុញចង់ជួបប្រពន្ធជាខ្លាំង​គាត់ក៏បានគិតឃើញមធ្យោបាយដ៏មិនធម្មតាផ្សេង ដោយគាត់បានជិះឡានក្រុងពីបាងកកទៅភូកេត ហើយទិញទូកកៅស៊ូនៅទីនោះ។ នៅថ្ងៃទី៥ ខែមីនា គាត់បានចេញដំណើរពីឆ្នេរភូកេត ហើយក៏ចង់ជិះទូកចម្ងាយ 2,016 km ដើម្បីជួបប្រពន្ធរបស់គាត់ នៅឯប្រទេសឥណ្ឌា។

នៅពេលដែលកងទ័ពជើងទឹកថៃ បានរកឃើញ គឺគាត់បានធ្វើដំណើរតាមទូកកៅស៊ូនេះ មានរយៈពេល ១៨ ថ្ងៃ មកហើយ។

នេះពិតជាការដ៏ល្អហើយ ដែលអាជ្ញាធរថៃ បានស្វែងរកគាត់ មុនពេលគាត់ទៅឆ្ងាយ។ ព្រោះថា ទោះបីនេះជាទង្វើនៃសេចក្ដីស្រឡាញ់ក៏ដោយ ប៉ុន្តែវាពិតជាប្រឈមនឹងគ្រោះថ្នាក់ណាស់ ក្នុងការធ្វើដំណើរក្នុងលំហរសមុទ្រដ៏ល្វឹងល្វើយ ដោយមានការផ្គត់ផ្គង់តិចតួច និងគ្មានទិសដៅបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×