Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្លែកភ្នែក​មែ​ន! មាន សូ​នី​តា បញ្ចេញ​ស្ទា​យល៍​ជើងខោ​រហែក​វា​លម្ល៉ឹងៗ ឃើញ​ហើយ​ញាក់​សាច់​ទ្រឺត​ៗ

តារាសម្ដែងស្រី កញ្ញា មាន សូនីតា សង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ នាងតែងតែមានអ្វីដែលថ្មីប្លែកៗជានិច្ច សម្រាប់បម្រើជូនអារម្មណ៍ទស្សនិកជន និងហ្វេនៗ ជាពិសេស គឺការតុបតែងខ្លួនជាមួយស្ទាយល៍សម្លៀកបំពាក់ថ្មីៗប្លែកៗដ៏ស៊ីអារម្មណ៍ មិនឲ្យច្រឡំនិងតារាផ្សេងៗឡើយ។

ពិតណាស់ តារាស្រីដែលគេចាត់ទុកជារាជនីក្រម៉ារូបនេះ កាន់តែធ្វើឲ្យហ្វេនៗ ឈ្លក់លង់នឹងសម្រស់នាងគ្រប់ពេលតែម្តង ជាពិសេស គឺនៅពេលនាងបង្ហោះរូបភាពស៊ិចស៊ីម្ដងៗ ដែលធ្វើឲ្យហ្វេនៗមើលសឹងមិនដាក់ភ្នែកនោះទេ។

ជាក់ស្តែងនៅមុននេះបន្តិច (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២) តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន តារាសម្តែង មាន សូនីតា បានបង្ហោះរូបថតប៉ុន្មានប៉ុស្តិ៍ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលខ្លាំងតែម្តង ហើយចំណុចដែលចាប់អារម្មណ៍ខ្លាំងនោះ គឺការលេងស្ទាយ៍ជើងខោរហែករបស់នាង [ឆែកវាលដល់គល់ភ្លៅ] ដ៏ស៊ីអារម្មណ៍ ធ្វើឲ្យម្នាក់ៗ ជាពិសេសហ្វេនប្រុសៗសម្លឹងសឹងមិនដាក់ភ្នែក។

ក្រោយពីបានឃើញចាប់អារម្មណ៍ខ្លាំងពេក ហ្វេនៗនាំគ្នាចូលខមិនផ្អើល ក្នុងនោះ អ្នកខ្លះក៏បានឆ្លើយឆ្លងដាក់គ្នាលេងសើចថា​ «ខោហ្នឹងខ្ញុំសុំបានទេ?, អឺសុំមកអោយអញពាក់, អេីហែងពាក់ទៅ ទុកអញស្លៀក, កែមិនបានសោះហាអារឿងនិយាយពាក់ខោហ្នឹង, និស្ស័យជាព្រានកែមិនរួច, ព្រានអាប្រែតអី,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×