Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបចំនួន ១,២២ប៊ីលានរៀលនៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃពុធ

ភាគហ៊ុនភាគច្រើនមានការធ្លាក់ចុះនៅថ្ងៃនេះ ដោយបានទាញសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ឱ្យធ្លាក់ចុះមកដល់ ០,៨៦% មកបិទនៅត្រឹម ៥៦១ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបចំនួន ១,២២ប៊ីលានរៀលនៅលើទីផ្សារគោល។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះខ្ពស់ជាងគេចំនួន ២៨០រៀល។ ភាគហ៊ុនអេស៊ីលីដា (ABC) និងភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) មានការធ្លាក់ចុះខ្ពស់បន្ទាប់ចំនួន ១៤០រៀល និង ៨០រៀលរៀងគ្នា។ ភាគហ៊ុនដែលមានការឡើងថ្លៃគឺ ហ្ក្រេនធ្វីន (GTI) និងផេសថិក (PEPC) ដែលកើនឡើងចំនួន ៤០រៀល និង ៣០រៀល៕

×