Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលថវិកាពន្ធដារ កើនឡើងតាមផែនការ

spot_img

ព្រះសីហនុ៖  បើទោះបីមានបញ្ហាប្រឈមវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលថវិកាពន្ធដារ កើនឡើងគួរឱ្យគត់សំគាល់។

ឯកឩត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីសាខាពន្ធដារខេត្ត ដែលបានខិតខំប្រឹងប្រែងប្រមូលពន្ធដារ បើទោះបីជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការកៀរគររកចំណូលសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតែទទួលបានជោគជ័យ។

ឯកឩត្តមអភិបាលខេត្ត ក៏បានណែនាំដល់សាខាពន្ធដារខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំជំរុញកៀរគរចំណូលពន្ធដារបន្ថែមទៀត នៅតាមក្រុង ស្រុក មានដូចពន្ធលើឈ្នួលផ្ទះ អាករសម្រាប់បំភ្លឺសាធារណៈ អាករលើការស្នាក់នៅ ពន្ធប៉ាតង់ ពន្ធលើមធ្យោបាយ ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាដើម ដើម្បីចំណូលថវិការរដ្ឋ។​

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាពការងារគ្រប់គ្រងចំណូលពន្ធរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ ដោយអនុលោមតាមផែនការកំណត់ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦៦.៩៦២,០០លានរៀល។

លោកបានបន្តថា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩ លានរៀល (ប្រមាណជា ៤,៩០លានដុល្លា) ស្មើនឹង១៨,៨៧ភាគរយ នៃផែនការឆ្នាំ២០២២ មានចំនួន ១០៣.៨៨៦,០០លានរៀល (ប្រមាណជា ២៥,៩៧លានដុល្លា) ក្នុងនោះចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤,៨២លានរៀល ស្មើនឹង ១៥ភាគរយ។ ចំណូលថវិការរដ្ឋបាលថ្នាក់ក្រោមជាតិប្រមូលបានចំនួន ១៥.២៥២,៥៦លានរៀល ស្មើនឹង ២០ភាគរយ។ ចំណូលបូកបន្តរយ:ពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លាន រៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លទ្ធផលប្រមូលចំណូលពន្ធ៖ អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយនៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ និងឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ៕ 

spot_img
×