ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះជីវិតប្តីប្រពន្ធបែកបាក់រវាងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ដែលល្បីសុះសាយពេញប្រទេស បន្ទាប់ពីអ្នកនាង ដេត ម៉ាលីណា បានចេញមកប្រកាសលែងលះជាសាធារណៈ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដែលធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យសោះឡើយ។
តែទោះជាយ៉ាងណា បន្ទាប់ការលែងលះគ្នា ពោរពេញទៅដោយរឿងរ៉ាវ និងហែកហួរគ្នាដ៏រ៉ាំរ៉ៃ អស់រយៈពេលជាង១ឆ្នាំ មកនេះ ត្រូវបានស្ងប់ស្ងាត់ ថ្មីៗនេះ ស្រាប់តែលោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីវ័យក្មេងរូបស្រស់សោភាម្នាក់ ជាកូនអ្នកលក់គ្រឿងអលង្ការនៅផ្សារចំបក់ ស្រុកបាទី ខេត្តតាកែវ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង។
ដោយឡែក ងាកមកចាប់អារម្មណ៍អ្នកនាង ដេត ម៉ាលីណា វិញ បើទោះជារស់នៅជាស្ត្រីមេម៉ាយ អស់រយៈពេលជាង១ឆ្នាំក្តី ហើយបើទោះបីអតីតស្វាមីភ្ជាប់ពាក្យបង្អួតសម្រស់អនាគតប្រពន្ធថ្មីយ៉ាងណាក៏ដោយ ក៏អ្នកនាងហាក់មិនប្រកាសរកម្ចាស់បេះដូងសោះឡើយ ដោយបង្ហាញជំហរនៅតែ Single ខំតែរកស៊ីចិញ្ចឹមកូនៗទាំងបីនាក់ គឺសេចក្តីសុខណាស់ហើយ។ ជាការពិតណាស់ កន្លងមកនេះ នៅពេលហ្វេនៗសួរថា ហេតុអ្វីបានជាមិនយកស្វាមី អ្នកនាង ដេត ម៉ាលីណា បានឆ្លើយតបថា មិនយកប្តីទេ ព្រោះជីវិតអាពាហ៍ពិពាហ៍ ១១ ឆ្នាំ មកនេះ គឺវាល្មមគ្រប់គ្រាន់ហើយ ដោយមិនចង់ឈឺចាប់ និងឲ្យស្រមោលដ៏អាក្រក់នេះតាមលងបន្លាចទៀតនោះទេ។
អ្នកនាង ដេត ម៉ាលីណា ក៏ធ្លាប់បានបង្ហោះសារបញ្ជាក់ឲ្យដឹងទៀតថា «ចង់ឃើញ៥ឆ្នាំខាងមុខ មានអនាគតល្អប្រសើរ…………….គឺចង់នៅsingleដដែល ហើយមានពេលវេលាស្នាមញញឹមជាមួយកូនៗ និងគ្រួសារ និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនខ្ញុំ Team Black Team single។ ដោយឡែក ថ្មីៗនេះទៀត ស្របពេលដែលអតីតស្វាមីភ្ជាប់ពាក្យមានគូជីវិតមុនរួច ខណៈនិយាយដល់ចំណុចប្រូម៉ូតផលិតផលគ្រឿងសម្អាងសម្រាប់ Makeup ដោយបង្ហាញពេលផាត់មុខដាក់កូល័រថ្ពាល់អីចឹងទៅ លើកសម្រស់បស់គេដែរហ្នឹងណា៎! ហើយសួរថា តើមានអ្នកចង់ដាក់ CV ទេ នៅ Single កំពុងចង់រកគូ តែភ្លាមៗនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានឆ្លើយខ្លួនឯងវិញថា អត់យកប្តីទេ..! សុខចិត្តនៅម្នាក់ឯងវិញ ស្រួលចិត្តជាង…។
គួរបញ្ជាក់ថា ការលែងលះគ្នារវាងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលី គឺបានបន្យល់ទុកកូនៗប្រុសស្រី៣នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយអ្នកនាង ដេត ម៉ាលីណា ដោយកូនប្រុសច្បងទី១- ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយទេ, កូនប្រុសទី២- ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







