ភ្នំពេញ ៖ តារាសម្តែង អ៊ីង អ៊ីង បានព្រលយពាក្យចេញមុខក្រៅជាសាធារណៈ អំពីរឿងរ៉ាវដ៏សោកសៅ ដែលនាងបានពើបប្រទះ ក្នុងជីវិតកន្លងមក ស្ទើរនឹកស្មានមកដល់។ ទស្សនិកជនហាក់មិនជឿទេថា តារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតដូច អ៊ីងអ៊ីង បែរជាមានរឿងអាប់អួរជាបន្តបន្ទាប់ ជាពិសេសបញ្ហាស្នេហា។
យ៉ាងណាគេនៅមិនទាន់ដឹងថា តារាស្រីរូបនេះកំពុងមានបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងជីវិតគូរបស់នាងឡើយ ប៉ុន្តែបើយោងតាមសំណេរដែលបានបង្ហោះតាមហ្វេសប៊ុក អ៊ីងអ៊ីង បានលើកឡើងថាតូចចិត្តនឹងខ្លួនឯងដែលជីវិតខ្លួន តែងជួបបញ្ហាក្នុងជីវិតពីដូចដល់ធំមិនដែលបានការស្រឡាញ់នឹងមើលថែរពីអ្នកណាទេ ។

នាងថា ខ្ញុំកើតមកគឺសំរាប់ខុស ធ្វើអ្វីមួយគឺខុសជានិត ខ្ញុំមិននឹងហ៊ានថានឹងបានអ្នកណាមកស្រលាញ់ខ្ញុំពិតទេ
ខ្ញុំក៏ពិបាកនឹងមានសំណាងបែបនោះ អ្វីៗគឺត្រូវខំដោយខ្លួនឯង មិនដែលមានអ្នកណាចូលមកជីវិតខ្ញុំឲ្យខ្ញុំរស់នៅស្រួសសុខៗទេ ។
នាងបញ្ជាក់ថា រាល់ថ្ងៃនេះពិបាកចិត្តក៏ខ្លួនឯង ពេលខ្លះយំក៏ម្នាក់ឯង គ្មានអ្នកណាម្នាក់មកសួរនាំពេលខ្ញុំពិបាកចិត្តនឹងពេលខ្ញុំអស់ថ្មទេ គ្មានអ្នកណាឲ្យ power ដើម្បីខ្ញុំបានសាកថ្មទេ . វាជាទម្លាប់ទៅហើយ។
នាងបន្តថា ខ្ញុំបានយល់ច្រើនទៅៗក្នុងជីវិតគូ រស់ជាមួយមនុស្សម្នាក់ទៀតមិនស្រួលទេ . ខ្ញុំយល់យូរហើយតែនៅតែរើសផ្លូវដ៏ដែលទៀត ខ្ញុំមិនដឹងខុសឬត្រូវ មិនដឹងចុងក្រោយនឹងសល់ត្រឹមអ្វី (ទឹកភ្នែកទៀតឬយ៉ាងណា) តែមានអារម្មណ៍ថាពិបាកបាត់ទៅហើយ . គ្រប់យ៉ាងខ្ញុំអ្នកខុសទាំង . ខ្ញុំមិនដែលបានស្គាល់អារម្មណ៍មនុស្សស្រឡាញ់ខ្ញុំណាឃើញខ្ញុំបាកចិត្តយំចេះលួងចេះកម្លាំងចិត្តទេ ។ ខ្ញុំមិនដែលរើសបានមនុស្សប្រុសណាដូចគេមកឲ្យលុយស្រួលៗដែល . ចឹងមនុស្សមួយចំនួនកុំគិតថាបានលុយមកស្រួល រកខ្លួនឯងមកបានទេ . បើខ្ញុំគ្មានអ្វីក៏គេមើលមិនឃើញខ្ញុំដែល . (យល់ថាពេលនេះអស់កម្លាំងចិត្តណា) (មនុស្សគេមើលឃើញយើងតែពេលគេសប្បាយនឹងយើងទេ )។(ចុងក្រោយនៅតែខ្លួនឯងកំដរខ្លួនឯង ) ខ្ញុំអស់កម្លាំងកាយនឹងចិត្ត ចង់និយាយថា feel ហត់ណាស់រាល់ថ្ងៃ )គ្រប់យ៉ាងវាដើរលឿនពេកហើយ។

គួរបញ្ជាក់ថា អ៊ីងអ៊ីង ធ្លាប់ជួបរឿងស្នេហាមិនសមប្រកបម្តងរួចមកហើយ ជាមួយតារាចម្រៀងប្រុសម្នាក់ ដែលការបាក់បែកនោះ មហាជនស្ទើនឹកស្មានមិនដល់ ព្រោះអ្នកទាំងតេងតែបង្ហាញភាពស្និទ្ធស្នាលយ៉ាងស្អិតរមួតស្ទើរមិនដាច់សូរ។
ចាប់តាំងពីបែកបាក់នោះ មកតារាស្រីរូបនេះតែងតែបង្ហោះប្លែកៗ បង្ហាញពីអារម្មណ៍ក្រៀមក្រំនិងសោកសៅក្នុងឆាកជីវិតដែលនាងបានជួប៕ រក្សាសិទ្ធិដោយ ៖ សំណាង sv







