Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសម្របសម្រូលអន្តរក្រសួង រៀបចំផែនការមេ ដើម្បីរភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

spot_img

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា “សេចក្តីព្រាងរបាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលទី ១ នៃការរៀបចំ ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយះពេលមធ្យម និងវែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចតំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ច ដ៍សំខាន់មួយសម្រាប់ជំរុញកិច្ចអភិវឌ្ឍជាតិ ឱ្យរីកចម្រើនទៅមុខប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាម ការកំណត់ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។

នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំ ដើម្បី ពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងរបាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលទី ១ នៃការរៀបចំ ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” តាមរយៈប្រព័ន្ធ អនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកសមាជិការ នៃគ. ស. ៨. ។

គោរពតាមគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយក វិទ្យាស្ថាន នគរូបនីយកម្ម និងឌីសាញស៊ុនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS ដើម្បីផ្តល់សេវាកម្មក្នុងការរៀបចំផែនការមេដ៍មានសារៈសំខាន់នេះ ដែលត្រូវបានចែកជា ៥ ដំណាក់កាល ដោយត្រូវចំណាយពេលប្រមាណ ១៨ខែ ។ វិទ្យាស្ថាន UPDIS គឺជាស្ថាប័នរៀបចំនគរូបនីយកម្ម ដែលមាន បទពិសោធន៍ច្រើន និងទូលំទូលាយ ក្នុងការរៀបចំផែនការមេ, ទាំងនៅក្នុងប្រទេសចិន និងលើសកលលោកទាំងមូល, និងជាស្ថាប័ននាំមុខក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងស៊ុនជិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដ៍ល្បីល្បាញក្នុងប្រទេសចិន ។

វិទ្យាស្ថាន UPDIS បានរៀបចំ “សេចក្តីងរបាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលទី ១ នៃការរៀបចំផែនការ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ដោយ ផ្ដោតលើផ្នែកសំខាន់ៗចំនួន ២ រួមមាន ១.ការវិភាគតំបន់ និងស្ថានភាព និង ២.ទស្សនាទានបឋមដែលបង្ហាញពី រូបភាពអនាគតនៃការរៀបចំផែនការមេ ។ ជារួម, សេចក្តីព្រាងរបាយការណ៍នេះគឺជាទស្សនាទានបឋមនៃផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ក្នុងកម្រិតម៉ាក្រូ ដែលមានចរិកជាយុទ្ធសាស្ត្រ និងទិសដៅគោលនយោបាយ ។

ការរៀបចំផែនការមេនេះ គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយះពេលមធ្យម និងវែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចតំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ច ដ៍សំខាន់មួយសម្រាប់ជំរុញកិច្ចអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខប្រកបដោយចីរភាព និងបរិយាប័ន្ទ ស្របតាម ការកំណត់ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។ ការរៀបចំផែនការមេនេះ គឺមានការគិតគួរយ៉ាងល្អិតល្អន់ ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ដែល អាចចាត់ទុកជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY) ទាំងការរៀបចំសំណង់អគារ, តំបន់លំនៅដ្ឋាន, ការកំណត់ តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថាន ។ល។ ប្រកបដោយការច្នៃប្រឌិតខ្ពស់ សោភ័ណ្ឌភាព និងផាសុខភាព ដែលគួរឱ្យចង់រស់នៅ ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍នេះ ព្រមទាំង បានផ្តល់អនុសាសន៍គន្លឹះ ពិសេស ផ្តោតលើទិសដៅអភិវឌ្ឍ វិស័យសេដ្ឋកិច្ច-ឧស្សាហកម្មដែលមានសក្តានុពល, ការរៀបចំប្លង់គោល និងក្របខ័ណ្ឌស្ថាប័នជាដើម ដើម្បីជួយតម្រង់ទិសឱ្យក្រុមការងារនៃវិទ្យាស្ថាន UPDIS កែតម្រូវសេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី១ នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ជាត្រីវិស័យ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំការងារជំហានបន្តបន្ទាប់ទៀត ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រុមការងារដឹកនាំដោយវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍ លទ្ធផល ក្នុងដំណាក់កាលទី ១ និងបានណែនាំឱ្យក្រុមការងារធ្វើការកែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃ កិច្ចប្រជុំ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចការ ក្នុងដំណាក់កាលទី ២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×