ប្រិយមិត្តជាច្រើន ពិតណាស់បានដឹងរួចហើយ ពីស្ថានភាពជំងឺកូនប្រុសច្បងរបស់លោក ឌួង ឆាយ ដែលមានបញ្ហាភ្នែកមិនអាចមើលឃើញ និងដើរបានទេ និងសូម្បីតែការនិយាយក៏ពិបាកខ្លាំង តាំងពីតូចអស់រយៈពេលច្រើនឆ្នាំមកហើយ។ តែទោះយ៉ាងណា នៅពេលស្ថានភាពជំងឺរបស់អូន ឌុប បានប្រសើរច្រើនហើយ ដោយរូបគេអាចមើលឃើញ និងដើរបានខ្លះៗ គួរឲ្យត្រេកអរជំនួសជាខ្លាំង។
ដោយឡែកក្រឡេកមើលទិដ្ឋភាពនេះវិញ ឃើញហើយពិតជាគួរឲ្យរំភើប និងរំជួលចិត្តណាស់ នៅពេលដែលបានឃើញម្តាយបង្កើតរបស់លោកឌួង ឆាយ បានព្យាយាមយ៉ាងខ្លាំង ក្នុងការធ្វើលំហាត់ប្រាណដល់ចៅប្រុសជាទីស្រឡាញ់ ឲ្យរៀនដើរសឹងតែមិនចង់ឲ្យឈប់នោះទេ ព្រោះតែចង់ឲ្យចៅឆាប់អាចដើរបានទាំងស្រុង។
ទន្ទឹមគ្នានោះផងដែរ លោក ឌួង ឆាយ ក៏បានបង្ហោះវីដេអូពីសកម្មភាពអ្នកម្តាយ នាំកូនប្រុសច្បងរបស់ខ្លួន ធ្វើលំហាត់ប្រាណ ដោយភ្ជាប់ Caption ប្រាប់ពុកម៉ែបងប្អូនឲ្យដឹងថា «ពេលកូនប្រុសច្បង នៅជាមួយលោកយាយម្តងៗ គឺដឹងតែអ៊ីចឹងហ្មង»។
ក្រោយពីបានឃើញហើយ អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍ទាំងនេះចេញមកថា «ទឹកចិត្តយាយ ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង ស៊ូៗ ម៉ាក់យាយ ជូនពរអូនបានប្រសើរឡើង, អាណិតក្មួយស៊ូៗ ម៉ាក់យាយ ក៏ល្អ ប៉ាអូនក៏ល្អ សំណាងណាស់ក្មូយ, ទឹកចិត្តយាយស្គាល់ច្បាស់ណាស់ម្ដាយខ្ញុំម្ដាយគេ, ឃើញអូនឌុបគ្នាក៏ខំប្រឹងណាស់ដែរ ជូនពរក្មួយឆាប់ជាណាក្មួយណា, ដើម្បីកូន និងចៅ ម៉ាក់យាយធ្វើគ្រប់យ៉ាង ជូនពរម៉ាក់យាយ មានសុខភាពល្អ, ខំប្រឹងក្មួយប្រុស, ឆ្លាតណាស់ក្មួយ, អាណិតណាស់, លោកយាយអើយលោកយាយ ហេតុតែស្រឡាញ់ចៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





















